ព័ត៌មានជាតិ
ប៉ៃលិន ត្រៀមរៀបចំទីតាំង ៤ កន្លែងបន្ថែមទៀត សម្រាប់ធ្វើមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ
រដ្ឋបាលខេត្តប៉ៃលិនបានត្រៀមរៀបចំទីតាំងចំនួន ៤ កន្លែងបន្ថែមទៀត សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័កនិងព្យាបាលអ្នកជំងឺកូវីដ-១៩ បន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ ជាបន្តបន្ទាប់ពិសេសពលករវិលត្រឡប់មកពីប្រទេសថៃ។

លោក ស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិននិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត បានមានប្រសាសន៍ថា ទីតាំងចំនួន ៤ បន្ថែមទៀត សម្រាប់ធ្វើមណ្ឌលចត្តាឡីស័កនិងព្យាបាលអ្នកជំងឺកូវីដ នោះរួមមាន
ទី១/ សាលាវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ
ទី២/ សាលាបឋមសិក្សាអូរអិល
ទី៣/ សាលាអនុវិទ្យាល័យផ្សារព្រំ
និងទី៤/ សាលាបឋមសិក្សាអូរឈើក្រំ។
លោក ស្រី អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ដោយអនុវត្តតាមការណែនាំ និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័កជាច្រើនកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រលប់មកពីតំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្ត ក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាព ជាពិសេសបងប្អូនពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស ព្រមទាំងបានរៀបចំក្រុមការងារ ធ្វើការចម្អិនម្ហូបអាហារ សម្រាប់បងប្អូនកំពុងធ្វើចត្តាឡីស័កចំនួន ៣ពេល ជាប្រចាំថ្ងៃផងដែរ។

លោក ស្រី អភិបាលខេត្ត បានជម្រុញដល់លោកគ្រូអ្នកគ្រូទាំងអស់ សូមចូលរួមរៀបចំសម្អាតអនាម័យបរិស្ថានក្នុងបរិវេណសាលានិងនៅតាមបន្ទប់រៀននីមួយៗឱ្យបានស្អាតល្អ និងមានសោភណ្ឌភាព បើទោះបីវិស័យអប់រំ យុវជននិងកីឡាត្រូវបានផ្អាកការសិក្សារៀនសូត្រទូទាំងប្រទេសក៍ដោយ តែយើងមិនត្រូវភ្លេចឡើយ ការសម្អាតបរិស្ថាន និងថែទាំសាលារៀនរបស់យើងនោះទេ។

លោក បាន ស្រីមុំ បាន កោតសរសើ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ ព្រមទាំងមន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លាសម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមគោលដៅនិងតាមមណ្ឌលចត្តាឡីស័កនានាក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ៕
អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


