ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ ដាច់ខាតត្រូវធ្វើចត្តាឡីស័កនៅមាត់ច្រកព្រំដែនចំពោះអ្នកដំណើរទាំងអស់ដែលឆ្លងចូលមក កម្ពុជា
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា « ផ្អែកតាមសភាពការណ៍ នៃការរីករាលដាលជំងឺកូវីដ ១៩ បម្លែងថ្មីប្រភេទ Delta មានវត្តមាននៅកម្ពុជាតាមរយៈការនាំចូលពីតាមបណ្ដាច្រកព្រំដែននានា។ ដើម្បីបង្កើតទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ បម្លែងខ្លួនថ្មីនេះចូលក្នុងសហគមន៍ គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ ១៩ សូមធ្វើការណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវអនុវត្តវិធានការចត្តាឡីស័កនៅមណ្ឌលធ្វើចត្តាឡីស័កនៅមាត់ច្រកព្រំដែនចំពោះអ្នកដំណើរទាំងអស់ដែលធ្វើដំណើរឆ្លងចូលមកក្នុងប្រទេសកម្ពុជា ដោយមិនធ្វើការដឹកជញ្ជូនដើម្បីយកទៅធ្វើចត្តាឡីស័កនៅតាមភូមិ/ឃុំទៀតទេ»។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញចុះផ្តល់ស្បៀង និង របស់ប្រើប្រាស់ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករង ស្នងការដ្ឋាននគរបាល នៃខេត្តស្វាយរៀង កាលីល្ងាចម្សិលមិញនេះ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ ឯកឧត្ដម លោកជំទាវ ដែលបានចូលរួមនាពេលនេះ ដោយក្តីនឹករលឹក។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្ត ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានយកចិត្តទុកដាក់បំពេញភារកិច្ចជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ។

ទន្ទឹមនឹងនោះផងដែរ លោកជំទាវ ក៏បានសំណូមពរឲ្យអាជ្ញាធរទាំងអស់ ត្រូវបន្តពង្រឹងការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងចំពោះបងប្អូនប្រជាពលរដ្ឋចំណាកស្រុក បានវិលត្រឡប់ចូលមកកាន់ខេត្តវិញ និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមព្រំដែនស្វាយរៀង នៃប្រទេសកម្ពុជា និងវៀតណាម ដោយអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវវិធានការចត្តាឡីស័កតាមបណ្តាច្រកព្រំដែន និងការពង្រឹងវិធានការរដ្ឋបាលចាំបាច់ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ បំប្លែងថ្មីប្រភេទ (ដែលតា) នៅក្នុងសហគមន៍។
នាឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បាននាំអំណោយដែលបានផ្តល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករង ស្នងការដ្ឋាននគរបាល រដ្ឋបាល ក្រុង ស្រុក ទាំង ៨ នៃខេត្តស្វាយរៀង រួមមាន ៖ អង្ករ ១ តោន ,ត្រីខកំប៉ុង ៥ កេសធំ , មី ២ កេសធំ ,ម៉ាស់ ២.៥០០ ម៉ាស់ ,អាល់កុល ១ កាន និង ថវិកា ៣ លានរៀលផងដែរ៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


