ព័ត៌មានជាតិ
លួចម៉ូតូគេបាន១ថ្ងៃ ជិះទៅផឹកស្រាក្រឡុក ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសួរនាំ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះបានសម្រេចកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នៅផ្លូវបេតុង ភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ លុះមកដល់វេលាម៉ោង១ និង២០នាទីឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំដដែល ជនរងគ្រោះក៏ប្រទះឃើញម៉ូតូខ្លួនចតនៅកន្លែងស្រាក្រឡុកក៏ប្តីសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ជនសង្ស័យ ឈ្មោះ ឈិន ដារិទ្ធ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឡេង កក្កដា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមចំលើយសារភាពរបស់ជនសង្ស័យបាននិយាយថា ខ្លួនមានគ្នា៤នាក់ កន្លងមកធ្លាប់ធ្វើសកម្មភាពលួចកាច់កម៉ូតូ ចំនួន៥ដង បានសម្រេច ចំនួន ៣ដង។ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ពួកគេបានធ្វើសកម្មភាពលួចគាស់សោកម៉ូតូម៉ាក ស៊ុយសុគីនិច ស៊េរីឆ្នាំ២០២០ ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខ ភ្នំពេញ 1IA0375 បានសម្រេច រួចគេចខ្លួនបាត់អស់ទៅ។ រហូតមកដល់យប់ថ្ងៃកើតហេតុខាងលើ ខ្លួនបានជិះម៉ូតូរបស់ជនរងគ្រោះមកអង្គយផឹកស្រាក្រឡុកនៅមហាវិថីឈ្នះឈ្នះ ទើបកម្លាំងនគរបាលប៉ុស្តិ៍ឃាត់ខ្លួនបានតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី៣ កំពុងសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញនៃអធិការខណ្ឌបន្ត៕
អត្ថបទ៖ សុខា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


