ព័ត៌មានជាតិ
ព័ត៌មានបន្ថែម! ករណីផ្ទុះកូវីដ នៅផ្សារច្បារអំពៅ មួយព្រឹករកឃើញអ្នកវិជ្ជមាន ចំនួន២១នាក់
ក្នុងរយៈពេលមួយព្រឹកប៉ុណ្ណោះ ក្រុមគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន២១នាក់ ដែលសុទ្ធសឹងជាអាជីវករផ្សារច្បារអំពៅ។
យោងតាមសេចក្តីរាយការណ៍ពីលោក គ្រី ហ៊ុច អនុប្រធានគ្រប់គ្រងផ្សារច្បារអំពៅ បានឲ្យកម្ពុជាថ្មីដឹងថា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ចាប់ពីម៉ោង៧ និង៣០នាទីព្រឹក រហូតដល់ម៉ោង១១ព្រឹកថ្ងៃដដែល គឺក្រុមគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២១នាក់ ដែលសុទ្ធសឹងជាអាជីវករផ្សារច្បារអំពៅ។

លោកអនុប្រធានផ្សារបានបន្តថា ការដែលគណៈគ្រប់គ្រងផ្សារច្បារអំពៅ អំពាវនាវដល់អាជីវករផ្សារ ព្រមទាំងអ្នករត់ម៉ូតូឌុបជុំវិញផ្សារទៅយកសំណាកនេះ គឺបន្ទាប់ពីមានអាជីវករលក់ដូរក្នុងផ្សារ មានវីជ្ជមានកូវីដ-១៩នាពេលថ្មីៗនេះ។
លោក គ្រី ហ៊ុច បានបញ្ជាក់ទៀតថា ការរកឃើញអាជីវករលក់ដូរ ក្នុងផ្សារច្បារអំពៅចំនួន២១នាក់ មានវិជ្ជមានកូវីដ-១៩នេះ គឺក្នុងចំណោមអាជីវករ ប្រមាណជាង៣០០នាក់។ នៅសល់ប្រមាណជាង៣០០នាក់ទៀត ដែលកំពុងតម្រង់ជួរយកសំណាក។ ក្នុងនោះដែរលោក គ្រី ហ៊ុច បានណែនាំឲ្យអាជីវករ ដែលរួមទាំងអ្នករត់ម៉ូតូឌុបជុំវិញផ្សារច្បារអំពៅ សូមរួសរាន់មកយកសំណាក នៅក្នុងបរិវេណសាលាបថមសិក្សារច្បារអំពៅ១ ស្ថិតនៅខាងកើតសាលាខណ្ឌច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមជម្រាបថា ការយកសំណាកនេះ គឺទៅលើអាជីវករផ្សារលើ (ផ្សារច្បារអំពៅ) ប៉ុណ្ណោះ មិនទាន់យកសំណាកអាជីវករផ្សារបន្លែច្បារអំពៅនៅឡើយទេ៕ (ដោយ)៖ នរា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


