ព័ត៌មានជាតិ
ស្ត្រីម្នាក់ដើរឆ្លុះត្រីពេលយប់ រអិលជើងធ្លាក់ចូលទឹកស្រះលង់ទឹកស្លាប់
កំពង់ធំ ៖ ស្ត្រីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលមេឃកំពុងតែភ្លៀងរលឹម បានចេញ ដើរឆ្លុះកង្កែប ក៏បានរអិលជើងធ្លាក់ចូលស្រះលង់ទឹកស្លាប់ លុះព្រឹកឡើង ទើបឪពុកម្តាយប្រទះ ឃើញអណ្តែតទឹកស្លាប់ក្នុងស្រះ ថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០និង៤៥នាទី នៅភូមិគោគងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមការបញ្ជាក់ពីសមត្ថកិច្ច ស្ត្រីរងគ្រោះប្រទះឃើញស្លាប់នៅក្នុងទឹកស្រះចម្ងាយ ២៥០ម៉ែត្រពីផ្ទះមានឈ្មោះ ស៊ុន សុជាត ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅភូមិឃុំកើតហេតុខាងលើ។
លោកស៊ុន ស៊ន ត្រូវជាឪពុកបង្កើតជនរងគ្រោះបានឲ្យដឹងថា កូនស្រីរបស់គាត់រស់នៅក្នុងបន្ទុកគាត់ជាអ្នកមើលថែ នាង មានអាការៈមិនប្រក្រតីតាំងពីកំណើត (សរសៃប្រសាទ) និងឧស្សាហ៍ប្រកាច់ កន្លងមកឲ្យតែភ្លៀងធ្លាក់ម្តងៗ កូនរបស់គាត់ តែងតែដើរឆ្លុះត្រី កង្កែប ជាប្រចាំ លុះយប់ថ្ងៃទី ១៤ មានភ្លៀងធ្លាក់ ពេលនោះកូនរបស់គាត់ដើរចេញទៅរកឆ្លុះដូចសព្វមួយដង នៅយប់នោះពុំឃើញវាត្រលប់មកផ្ទះវិញទេ ហើយគាត់បានតាមរកដែរ ដោយស្មានថាវាដេកនៅផ្ទះបងប្អូន លុះដល់ម៉ោងប្រហែល 7,30 នាទីព្រឹកទើបប្រទះឃើញសាកសព។
ក្រោយពេល កើតហេតុ សមត្ថកិច្ច មូលដ្ឋាន និង អាជ្ញាធរភូមិ ឃុំ បានចុះពិនិត្យដល់កន្លែងកើតហេតុ ក្រុម គ្រូពេទ្យ បាន ពិនិត្យ សាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយទើប សន្និដ្ឋាន តាមការពិនិត្យកន្លែងកើតហេតុ និងសាកសពស្លាប់ដោយសារលង់ទឹក មិនមានការពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ ក្រោយពិនិត្យចប់បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ប៊ុន រដ្ឋា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


