ព័ត៌មានជាតិ
កុមារសម្រាកព្យាបាល នៅមន្ទីរពេទ្យកុមារអង្គរ ២នាក់ តេស្តវិជ្ជមានកូវីដ
ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានកើនឡើងយ៉ាងគំហុកនិងបានរាលដាលដល់មន្ទីរពេទ្យកុមារអង្គរ ហើយក្នុងអំឡុងពេលថ្មីៗនេះ។រកឃើញករណីវិជ្ជមានជំងឺកូវីដ១៩
លោកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យទំនាក់ទំនងសាធារណៈប្រចាំកម្ពុជា នៃមន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី ឲ្យដឹងនារសៀលថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២១នេះថា កាលពីសប្តាហ៍កន្លងទៅមន្ទីរពេទ្យកុមារអង្គរ បានរកឃើញកុមារចំនួនពីររូប មានជំងឺកូវីដ១៩ មកពីខេត្តកំពង់ធំ និងខេត្តព្រះវិហារ។ កុមារទាំងពីររូបនេះ បានមកមន្ទីរពេទ្យកុមារអង្គ ដោយសារមានអាការៈមិនស្រួលខ្លួន បន្ទាប់ពីមានការពិនិត្យយ៉ាងល្អិតល្អន់មកលទ្ធផលបានបង្ហាញថា កុមារទាំងពីររូបមានជំងឺកូវីដ១៩។ បច្ចុប្បន្ននេះ កុមារម្នាក់បានជាសះស្បើយ និងវិលត្រឡប់ទៅភូមិឋានវិញ រីឯម្នាក់ទៀតកំពុងសម្រាកព្យាបាលថែទាំយ៉ាងយកចិត្តទុកដាក់បំផុតពីមន្ទីរពេទ្យកុមារអង្គរ។

យោងតាមស្ថានការណ៍ជាក់ស្ដែងបច្ចុប្បន្ននេះមន្ទីរពេទ្យកុមារអង្គរនៅតែបន្តទទួលពិនិត្យនិងព្យាបាលកុមារ ដែលមានជំងឺជាច្រើនប្រកបដោយគុណភាពនិងក្តីមេត្តាករុណា ដោយឥតគិតកម្រៃ។ ការរកឃើញករណីវិជ្ជមានកូវីដ១៩ ជាលើកដំបូងនេះពិតជាធ្វើឲ្យគណៈកម្មការគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខភាពសុវត្ថិភាពនៃអ្នកជំងឺនិងក្រុមគ្រួសារអ្នកជំងឺព្រមទាំងបុគ្គលិកនៃមន្ទីរពេទ្យផងដែរ។ ការខ្វះខាតនូវឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ សម្រាប់អ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺទាំងអស់ មកកាន់មន្ទីរពេទ្យកុមារអង្គររួមទាំងឯកសណ្ឋានពាក់ការពារពិសេសសម្រាប់បុគ្គលិកពេទ្យ និងការរៀបចំបន្ទប់ដែលបំពាក់ដោយសម្ភារៈឧបករណ៍គ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដាច់ដោយឡែក គឺជារឿងបន្ទាន់សំខាន់និងចាំបាច់បំផុតក្នុងពេលនេះ ដើម្បីធានាសុវត្ថិភាពជូនអ្នកដែលពាក់ព័ន្ធទាំងអស់ខាងលើ។

ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជានៅតែបន្តកើនឡើងនិងបង្កឲ្យមានផលលំបាកជាច្រើនក្នុងរយៈពេលដែលអ្នកជំងឺនឹងក្រុមគ្រួសារអ្នកជំងឺព្រមទាំងមន្ត្រីសុខាភិបាលទូទាំងប្រទេសរួមទាំងនិងមន្ទីរពេទ្យកុមារអង្គរផងដែរ។
សូមបរិច្ចាគត្រឹមតែ១០ដុល្លារ ឬច្រើនជាងនេះ ឥឡូវនេះ គឺអាចជួយឲ្យមន្ទីរពេទ្យកុមារអង្គរ មានឧបករណ៍សម្ភារៈទាំងអស់ខាងលើនេះបានប្រើប្រាស់ទាន់ពេលវេលា សម្រាប់ធានាសុវត្ថិភាព អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ រួមទាំងបុគ្គលិកមន្ទីរពេទ្យ និងសហគមន៍ទាំងមូល។សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រជាបន្តបន្ទាប់របស់លោកអ្នកមកកាន់មន្ទីរពេទ្យកុមារអង្គរ។ សូមចូលរួមបរិច្ចាគថវិកាមកកាន់គណនីធនាគារមន្ទីរពេទ្យកុមារអង្គរឈ្មោះ Angkor Hospital for Children និងមានលេខគណនីដូចខាងក្រោម៖
1.ធនាគារអេប៊ីអេ (ABA Bank) ៖ 000 853 843 •ឬចូលទៅកាន់ ABA Mobile App2.ភ្នាក់ងារវេប្រាក់វីង (WING) ៖ ប្រាក់រៀល៖ 9122 និង ប្រាក់ដុល្លារ៖ 8122
•ឬចូលកម្មវិធី Wings App3.ធនាគារស្ថាបនា (Sathapana Bank)
07808082834100102 •ឬចូលកម្មវិធី Sathapana Mobile App4.ធនាគារអេស៊ីលីដា (ACLEDA Bank) ៖ 01000105696828 •ឬចូលកម្មវិធី ACLEDA Mobile App
Tel: 063 963 409Mobile: 012 725 745 / 016 725 735Email:ahc@angkorhospital.
Org។ ដូច្នេះការបរិច្ចាគថវិកាទោះតិចក្តីច្រើនក្តីរបស់បងប្អូនទាំងអស់ គឺពិតជាការចូលរួមចំណែកនៅក្នុងការថែរក្សាសុខភាពសុវត្ថិភាព ការព្យាបាលប្រកបដោយគុណភាពខ្ពស់និងទាន់ពេលវេលាដល់កុមារកម្ពុជា៕
អត្ថបទ៖ កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ



