ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន សម្របសម្រួលបញ្ចប់ករណីទំនាស់ផលប្រយោជន៍ លើផ្ទៃដីទំហំ ១.៨៦០ ហិកតា ដោយជោគជ័យ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំសម្របសម្រួលបញ្ចប់ករណីទំនាស់ផលប្រយោជន៍រវាងក្រុមហ៊ុនសាយឌុងកៅស៊ូឌុកឌុង (របស់ប្រទេសវៀតណាម) និងភាគី លោកស្រី សូ ណារ៉េន លើផ្ទៃដីទំហំ ១.៨៦០ ហិកតា ស្ថិតនៅក្នុងភូមិ២ឆ្នូ ឃុំក្រញូង សែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយជោគជ័យនាល្ងាចថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

នៅក្នុងកិច្ចប្រជុំនោះ គូរភាគីទាំងសង្ខាងនិងតំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានសម្តែងនូវការសប្បាយចិត្ត ដោយករណីវិវាទត្រូវបានដោះស្រាយបញ្ចប់ ដោយឈរលើគោលការណ៍តម្លាភាព ភាតរភាព សន្តិវិធី និងយុត្តិធម៌ ហើយគ្រប់ភាគីសុទ្ធតែឈ្នះ ស្របតាមយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា ។ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានរំលឹកអំពីប្រសាសន៍របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុង ការពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជន ទាំងពីរឲ្យកាន់តែរឹងមាំ និងស្ថិតស្ថេរយូរអង្វែង ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានសំណូមពរឲ្យភាគីវៀតណាមត្រូវគោរពតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងសូមជួយយកចិត្ត ទុក្ខដាក់ដល់កម្មករខ្មែរដែលបានបម្រើការងារនៅក្នុងក្រុមហ៊ុន ហើយក្រុមហ៊ុនក៏ត្រូវធ្វើទំនាក់ទំនងឲ្យបានជិតស្និតជាមួយ រដ្ឋបាលនៅហ្នឹងកន្លែង ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរដែលខ្វះស្បៀង ក្នុងអំឡុងពេលកូវីដ១៩នេះ ។ ជាមួយគ្នានេះត្រូវគោរពតាម វិធានរបស់ក្រសួងសុខាភិបាល និងវិធានរបស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ និង៣ការពារ ក្នុងការចូលរួម ប្រយុទ្ធប្រឆាំង នៃការឆ្លងរីករាលដាលដ៍កាចសាហាវនៃជំងឺកូវីដ១៩ដែលឆក់អាយុជីវិតពលរដ្ឋខ្មែរជាង១០០០នាក់និងឆ្លងជាង៦០០០០នាក់ហើយគិតត្រឹមថ្ងៃទី១៦កក្កដាឆ្នាំ២០២១នេះ៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


