ព័ត៌មានជាតិ
ក្មេងប្រុសស្រី ចុះលេងទឹកស្រះពីរនាក់បងប្អូនលង់ស្លាប់
ក្មេងប្រុសស្រីពីរនាក់បងប្អូនលេងទឹកស្រះក្រោយផ្ទះ មេឃកំពុងភ្លៀងដែលមានជម្រៅជ្រៅ ត្រូវបានលង់ស្លាប់ ខណៈម្ដាយមិនបានដឹងនិងឪពុករវល់ចេញទៅធ្វើការងារខាងក្រៅ។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៥ រសៀលថ្ងៃទី ១៨ ខែកក្កដា ស្ថិតនៅត្រង់ចំណុច ភូមិអូរខ្លុង ស្ថិតក្នុងភូមិស្រែពោធិ៍សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

តាមសម្ដីម្តាយក្មេងរងគ្រោះទាំងពីរនាក់ បានឱ្យដឹងថា កូនទាំងពីរនាក់ ម្នាក់អាយុ ៦ ឆ្នាំ និងម្នាក់ទៀត អាយុ ៨ ឆ្នាំ រស់នៅភូមិកើតហេតុ។
ម្ដាយក្មេងរងគ្រោះបានបន្តឱ្យដឹងទៀតថានៅមុនកើតហេតុមានភ្លៀងធ្លាក់ខ្លាំង ហើយគាត់មិនដឹងថាកូនរបស់គាត់ទាំងពីរនាក់ បានទៅលេងទឹកស្រះនោះទេ។

បន្ទាប់ពីបាត់កូន ត្រូវបានអ្នកជិតខាងប្រាប់ថា ឃើញមកលេងទឹកស្រះ រកមិនឃើញ ទើបនាំគ្នាចុះរាវរក និងយកសំណាញ់បង់ផងនោះ ទើបប្រទះឃើញកូនទាំងពីរនាក់ ទោះជាខំយកមកធ្វើចលនាសង្គ្រោះយ៉ាងណាក៏ដោយ ក៏មិនអាចជួយសង្គ្រោះបានឡើយ។
ក្រោយកើតហេតុត្រូវបានក្រុមគ្រួសាររាយការណ៍ជូនសមត្ថកិច្ចមចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យ ត្រូវបានពិនិត្យឃើញថាក្មេងប្រុសស្រីទាំងពីរនាក់ ស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និងបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយៈ ងិនលីម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


