ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជំរុញដល់អាជ្ញាធរពីរស្រុកឲ្យយកចិត្តទុកដាក់ខ្ពស់លើបញ្ហាការរីករាលដាលជំងឺកូវីដ
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញដល់អាជ្ញាធរពីរស្រុកមានស្រុកកំចាយមារ ខេត្តព្រៃវែង និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាការរីករាលដាលជំងឺកូវីដ-១៩ និងត្រូវប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីកាច់ផ្តាច់ខ្សែចម្លងតាមសហគមន៍ ។

ការថ្លែងបែបនេះ ក្នុងពីធីដែរឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញ ប្រគល់សម្ភារៈបរិក្ខារ គ្រឿងឧបភោគ បរិភោគ និងថវិកា សម្រាប់ទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ជូនទៅសាលាស្រុកកំចាយមារ ខេត្តព្រៃវែង និងសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលប្រារព្ធឡើងនៅសាលាឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១នេះ។

ឯកឧត្ដម វង សូត រដ្ឋមន្ត្រី បានថ្លែងទៅកាន់អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យបង្អែកស្រុកទាំងពីរត្រូវបន្តខិតខំយកចិត្តទុកដាក់ស្រាវជ្រាវរកឬកគល់នៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ដែលជាជម្ងឺមួយយ៉ាងកាចសាហាវ ឲ្យបានទាន់ពេលវេលា។ ក្រោយពីមានព្រឹត្តិការណ៍២០ កុម្ភៈ មិនទាន់រលត់ និងចេះតែរកឃើញអ្នកវិជ្ជមានជាបន្តបន្ទាប់ អាជ្ញាធរតាមមូលដ្ឋានត្រូវរៀបចំត្រៀមមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលជម្ងឺកូវីដបន្ថែមទៀត ប្រសិនបើនៅតែមានពលរដ្ឋមានរកឃើញវិជ្ជមានកូវីដ-១៩។
ឯកឧត្ដមរដ្ឋមន្ត្រី វង សូត បានដាក់វិធានការទប់ស្កាត់ជម្ងឺកូវីដ ដោយត្រូវត្រៀមឧបករណ៍ធ្វើតេស្តរហ័សឲ្យបានច្រើន និងវិធានការមួយដែលសំខាន់នោះគឺផ្តល់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់សុខមាលភាពពលរដ្ឋក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺដ៏កាចសាហាវមួយនេះ។

លើសពីនេះទៀត ឯកឧត្ដមរដ្ឋមន្ត្រី បានអំពាវនាវ ដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយដល់បនរជាពលរដ្ឋទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្ន និងចេះអនាម័យ បើទោះបីចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩រួចក៍ដោយ សូមបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល «៣ការពារ និង ៣កុំ» ជាពិសេស ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ ការលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលឲ្យបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេល នៃការឆ្លងរាលដាល នៃវីរុសកូវីដ ១៩ បម្លែងថ្មី កុំឲ្យឆ្លងរីករាលដាលចូលក្នុងសហគមន៍យើង៕
អត្ថបទ ៖ ហុង ម៉េងហៀ



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


