ព័ត៌មានជាតិ
ភោជនីយដ្ឋាន អាហារដ្ឋាន ទាំងឡាយ លក់ដូរត្រឹមតែវេចខ្ចប់ មិនអនុញ្ញាតភ្ញៀវចូលទទួលទានក្នុងហាង
ចាប់ពីវេលាម៉ោង ២៣:៥៩ នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ គ្រប់អាហារដ្ឋាន ភោជនីយដ្ឋានទាំងអស់ទូទាំងប្រទេស ត្រូវអនុវត្តវិធានការសុខាភិបាលលើការប្រកបអាជីវកម្ម។
ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលបានបញ្ជាក់ថា ភោជនីយដ្ឋាន-អាហារដ្ឋាន អនុញ្ញាតឱ្យប្រកបអាជីវកម្មរបស់ខ្លួនត្រឹមជាលក្ខណៈវេចខ្ចប់ប៉ុណ្ណោះ ដោយមិនត្រូវអនុញ្ញាតឱ្យអតិថិជនចូលមកទទួលទាននៅក្នុងបរិវេណនៃទីកន្លែងរបស់ខ្លួនឡើយ លើកលែងតែភោជនីយដ្ឋាន-អាហារដ្ឋាន ដែលអាចធានាបាននូវវិធានសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសការរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល និងសង្គម។

គួរបញ្ជាក់ថា ការអនុវត្តវិធានការនេះ បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចដាក់ខេត្តចំនួន ០៨ មានខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ រួមទាំងខេត្តសៀមរាបបជាតំបន់បិទខ្ទប់ មានការរិតត្បិតការធ្វើដំណើរ និងមានការកំណត់ជាតំបន់ក្រហម លឿង លឿងទុំ ខណៈមានការឆ្លងរាលដាលកូវីដបំប្លែងថ្មីដែលតា ចូលក្នុងសហគមន៍។
ក្រៅពីខេត្តគោលដៅទាំង ៨ រដ្ឋាភិបាលបានដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទូទាំងប្រទេសរយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី ជាពិសេសសម្រាប់រាជធានីភ្នំពេញ ទីរួមខេត្តនិងទីប្រជុំជននានា ដោយផ្តល់អាជ្ញាធរតាមខេត្ត្ក្រុងអនុវត្តបម្រាមគោចរភូមិសាស្ត្រទាំងមូល ឬផ្នែកណាមួយដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


