ព័ត៌មានជាតិ
លោក ខៀវ កាញារីទ្ធ៖ ក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាវក្រោះរបស់អ្នកសារព័ត៌មាន
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្ដណែនាំឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ នៃការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ដើម្បីឱ្យសារធារណជនអាចទទួលព័ត៌មានបានពិត និងចៀសផុតពីបញ្ហាប្រឈមផ្លូវច្បាប់ ដោយលោកលើកឡើងថា ក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាវក្រោះរបស់អ្នកសារព័ត៌មាន។
លោកមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវីធីកិច្ចពិភាក្សាសារព័ត៌មាន “ក្រមសីលធម៌នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក” នៅថ្ងៃព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា ព័ត៌មានពិតជាសំខាន់ណាស់ ដែលធ្វើឱ្យសង្គមមួយប្រែប្រួលរីកចម្រើន ហើយក៏អាចធ្វើធ្លាក់ចុះបានដែរ ដូច្នេះហើយបានជាសតវត្សរ៍ទី២១នេះ គេឃើញថា ព័ត៌មានមានការរីកចម្រើនខ្លាំង។ ការរីកចម្រើននេះ អាស្រ័យដោយសារកត្តា៣ គឺទី១ បញ្ហាអ៊ីនធឺណិត គឺជាកត្តាធំ ធ្វើឱ្យការផ្លាស់ប្ដូរព័ត៌មានបានលឿន និងឆាប់រហ័ស ទី២ គឺទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គម បានរុញឱ្យទំនាក់ទំនងផ្សព្វផ្សាយព័ត៌មានរត់កាន់តែលឿន និងទី៣ បណ្ណាល័យសកល ដែលធ្វើឱ្យយើងយកពីប្រភពព័ត៌មាន ដែលយើងតែងនិយាយថា ពិភពលោកនៅលើចង្អុលដៃរបស់អ្នក។
លោករដ្ឋមន្រ្តីបញ្ជាក់ថា កត្តានេះបានធ្វើឱ្យមានការប្រែប្រួលនៅក្នុងសង្គមបច្ចុប្បន្ន និងមានការប្រែប្រួលនៅក្នុងសកលលោក ហើយការក្រឡាប់ចាក់ នៃប្រទេសមួយចំនួន ក៏អាស្រ័យទៅលើការអភិវឌ្ឍន៍បច្ចេកវិទ្យាសារព័ត៌មាននេះដែរ។ លោកថា ព័ត៌មានអត់មានផលិតអ្វីចេញ ដូចសេវាឧស្សាហកម្មនោះទេ ប៉ុន្តែសារព័ត៌មាន គឺជាស្នូរដែលធ្វើឱ្យអ្វីៗបានប្រែប្រួល។ ដូច្នេះហើយយើងត្រូវមើលឃើញអំពីសារសំខាន់ នៃសារព័ត៌មាន នៅសតវត្សរ៍ទី២១។
លោក ខៀវ កាញារីទ្ធ លើកឡើងទៀតថា ក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាវក្រោះរបស់អ្នកសារព័ត៌មាន ហើយក៏អាចរក្សាតម្លៃខ្លួនបានដែរ។ ជាមួយគ្នានោះ លោកថា អ្នកសារព័ត៌មាន គឺមានសិទ្ធិ ប៉ុន្តែការប្រើប្រាស់សិទ្ធិនោះ កុំហួសព្រំដែន ដែលអាចធ្វើឱ្យប៉ះពាល់ ឬក្លាយជាការបរិហារ ទៅដល់ស្ថាប័ន ឬក៏បុគ្គលផ្សេងៗ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ចំណែកលោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានថ្លែងថា បច្ចុប្បន្នមានអ្នកលេងសង្គមហ្វេសប៊ុកមួយចំនួនបានតាំងខ្លួនជាអ្នកសារព័ត៌មាន ដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនអាចយល់ច្រឡំ និងទទួលបានព័ត៌មាន ដែលមិនពិត ដោយសារតែពួកគេពុំឆ្លងកាត់ការបណ្តុះបណ្តាល ឬការយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈ។ ដូចនេះហើយលោកបានបញ្ជាក់ថា អ្នកសារព័ត៌មានទាំងមានវិជ្ជាជីវៈ និងគ្មានវិជ្ជាជីវៈ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តន៍តួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាននៅកម្ពុជា ធ្វើយ៉ាងណាឱ្យការអនុវត្តនោះ អនុលោមតាម ក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់របស់សង្គម៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


