ព័ត៌មានជាតិ
អ្នកឧកញ៉ា សៀង ណាំ ផ្តល់រ៉ឺម៉កម៉ូតូចំនួន៥គ្រឿងជូនមន្ទីរសុខាភិបាលខេត្តសៀមរាប សម្រាប់ដឹកសម្ភារនិងអ្នកជំងឺកូវិដ
ដោយមើលឃើញពីតម្រូវការចាំបាច់ក្នុងការដឹកសម្ភារៈផ្សេងៗនៅក្នុងបរិវេណមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវ១៩ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រខេត្តសៀមរាប បានផ្តល់រ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿង ដែលបានមកពីសប្បុរសជនមួយចំនួនជូនដល់មន្ទីរសុខាភិបាលខេត្តសៀមរាប សម្រាប់ដឹកសម្ភារៈ និងដឹកអ្នកជំងឺកូវីដ១៩ ចល័តពីអគារមួយ ទៅអគារមួយ និងសម្រាប់ការងារផ្សេងៗទៀតដែលខាងមន្ទីរពេទ្យចាំបាច់ត្រូវប្រើ។

រ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿងនេះ ត្រូវបានលោក សុខ តុញ តំណាងឱ្យឯកឧត្តម សៀង ណាំ នាំយកទៅប្រគល់ជូនដល់មន្ទីរសុខាភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ។ ហើយរ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿងនេះ បានមកពីសាកលវិទ្យាល័យអង្គរចំនួន២គ្រឿង និងអង្គរ អ៊ីកូ រ៉េស៊ីដេន គម្រោងអចលនទ្រព្យចំនួន២គ្រឿង ព្រមទាំងយានដ្ឋាន ម៉េង ឌី និងក្រុមហ៊ុនម៉េងឌីវែលឡុបមែនចំនួន១គ្រឿងផងដែរ។

លោក សុខ តុញ បានមានប្រសាសន៍ឱ្យដឹងថា កន្លងមកនេះ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៏ដូចជារូបលោកផ្ទាល់ បានផ្តល់សម្ភារៈ និងស្បៀងអាហារទៅដល់អាជ្ញាធរ ក្រុង ស្រុក និងខេត្ត ដើម្បីជាការចូលរួមជាមួយអាជ្ញាធរក្នុងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយនៅថ្ងៃនេះ ក៏បានផ្តល់រ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿងដល់មន្ទីរសុខាភិបាលខេត្តសៀមរាប។ ដែលការផ្តល់ជូននូវ រ៉ឺម៉កម៉ូតូប្រើអាគុយនេះ ដោយសារតែឃើញថា នៅក្នុងមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវ១៩ មានជួបការលំបាកក្នុងការដឹកសម្ភារៈសម្រាប់ផ្គត់ផ្គង់នៅបរិវេណមន្ទីរពេទ្យ ជាពិសេសគឺការចល័តអ្នកជំងឺពីអគារមួយទៅអគារមួយទៀតនៅពេលមានភ្លៀងម្តងៗ។

លោកបានបន្តថា រ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿងនេះ និងចូលរួមចំណែកជួយដល់ខាងមន្ទីរពេទ្យឱ្យមានភាពងាយស្រួលជាងមុនសម្រាប់បម្រើការងាដឹកជញ្ជូនផ្សេងៗ នៅក្នុងបរិវេណមន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណដល់ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ និងសប្បុរសជននានា ដែលបានផ្តល់សម្ភារ និងរ៉ឺម៉កម៉ូតូប្រើអាគុយនេះ។ លោកវេជ្ជបណ្ឌិតថា បច្ចុប្បន្ននេះខាងមន្ទីរពេទ្យ និងមណ្ឌលចត្តាឡីស័ក និងព្យាបាល ជំងឺកូវីដ១៩មានការមមាញឹកណាស់ ដោយសារតែមានអ្នកជំងឺកូវីដច្រើន ហើយការងារដឹកជញ្ជូនក៏ច្រើន ដូចនេះ ពេលទទួលបានរ៉ឺម៉កម៉ូតូប្រើអាគុយនេះទៅ និងជួយសម្រួលបានមួយចំណែកដែរ ព្រោះ រ៉ឺម៉កម៉ូតូប្រើអាគុយនេះស្រួលបទបែន នៅតាមកន្លែងតូចចង្អៀត ជាពិសេពេលដឹកអ្នកជំងឺពីអគារមួយទៅអគារមួយទៀតមានភាពងាយស្រួលអាចការពារកំដៅ និងទឹកភ្លៀងផងដែរ៕
អត្ថបទ ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


