ព័ត៌មានជាតិ
បង្ក្រាបទីតាំងផលិតកែច្នៃគ្រឿងញៀនឃាត់ខ្លួនជនជាតិចិនម្នាក់ និងថ្នាំញៀនជាច្រើនគីឡូ
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំរយ:ពេល២ថ្ងៃឃាត់ខ្លួនបានជនសង្ស័យជួញដូរជនជាតិចិនម្នាក់និងឈានដល់បង្ក្រាបទីតាំងផលិតនិងកែឆ្នៃគ្រឿងញៀនដកហូតគ្រឿងញៀនដ៏ច្រើនសន្ធិកសន្ធាប់។
ការបង្ក្រាបនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ដោយបានធ្វើការឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ និងគ្រឿងញៀនជាច្រើនប្រភេទ សរុបជាង ១០គីឡូក្រាម និងសារធាតុសង្ស័យមួយចំនួនទៀតប្រហែល៦គីឡូក្រាម។

នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ទោ រ៉ឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំធ្វើការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបជាក់ស្តែងករណីផលិតកែច្នៃ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចរង្វង់មូលផ្សារដើមថ្កូវ ផ្លូវ៤៣០ ក្រុម១៧ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ភេទប្រុស ជនជាតិចិន ។

កាលពីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ម៉ោង០៤:០០នាទីទៀបភ្លឺ ដែលកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន បានល្បាតដល់ចំណុចរង្វង់មូលផ្សារដើមថ្កូវ ផ្លូវ៤៣០ ក្រុម១៧ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ឃើញជនសង្ស័យឈ្មោះ ហ្វ័ង ស៊ីឡុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន ជិះម៉ូតូម៉ាកឃ្លីក ពណ៌ក្រហម ដោយមានការសង្ស័យសមត្ថកិច្ចក៏បានហៅឲ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យ បានរកឃើញម្សៅម៉ត់ពណ៌សចំនួន០៥កញ្ចប់ថង់ នៅក្នុងកាបូបស្ពាយពណ៌ខ្មៅ សមត្ថកិច្ចក៏បានធ្វើការដកហូត រួចនាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរតាមនីតិវិធី។

នៅថ្ងៃដដែលវេលាម៉ោង១០និង១០នាទី ការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចុះទៅធ្វើការបំភ្លឺអ្នកគ្រប់គ្រងសណ្ឋាគារ វីបូទិក ផ្លូវ១៤៣ កែងផ្លូវ៣០៤ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រកឃើញ លិខិតឆ្លងដែនចំនួន០១ច្បាប់(ថតចម្លង)មានឈ្មោះ HUANG XULONG និងទទួលបានព័ត៌មានមួយចំនួន លុះវេលាម៉ោង១៥និង៣០នាទី ដោយមានការចូលរួមផ្ទាល់ពីលោក សំ ឫទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នាំខ្លួនជនសង្ស័យ ទៅបន្តឆែកឆេរខុនដូរ លំនៅដ្ឋាន អ៊ិល បឹងទំពុន សង្កាត់បឹងទំពុន២ ខណ្ឌមាជ័យ រកឃើញ វត្ថុតាងជាគ្រឿងញៀនរួមមាន៖ គ្រឿងញៀនគ្រប់ប្រភេទសរុបទម្ងន់ប្រហែលជា១០គីឡូក្រាម និងសារធាតុសង្ស័យផ្សេងទៀតប្រហែលជា ៦គីឡូក្រាម ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យជាជនជាតិចិន និងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ រស្មី




-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


