ព័ត៌មានជាតិ
កូនប្រសាចាក់សម្លាប់ឪពុកក្មេក ក្នុងជម្លោះពាក្យសម្ដីជាមួយប្រពន្ធ
បុរសចំណាស់ម្នាក់បានស្លាប់ដោយសាររងការចាក់នឹងកាំបិត ក្នុងជម្លោះហិង្សាក្នុងគ្រួសារ ដែលបង្កឡើងរវាងបុរសជាកូនប្រសា និងស្ត្រីជាកូនបង្កើត នៅក្នុងផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ។

បុរសចំណាស់រងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ មានវ័យជាង៦០ឆ្នាំ ។ ដោយឡែក កូនប្រសាជាអ្នកបង្ក ក៏មិនទាន់ស្គាល់អត្តសញ្ញាណដូចគ្នា មានវ័យជាង៣០ឆ្នាំ ដោយបច្ចុប្បន្ន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងធ្វើការសាកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពុនទី២ ។
តាមប្រភពព័ត៌មានអោយដឹងថា នៅមុនកើតហេតុ ប្តីប្រពន្ធខាងលើបានឈ្លោះប្រកែកគ្នាជាខ្លាំង ធ្វើអោយបុរសជាឪពុកក្មេក ក៏ដូចជាឪពុកបង្កើតបានចូលទៅឃាត់ ក៏កកើតជម្លោះពាក្យសម្តីបន្តជាមួយបុរសកូនប្រសា រហូតឈានដល់ការប្រើកូនកាំបិតចុងស្រួច (កូនកាំបិតទាហាន) ចាក់ទៅលើបុរសជាឪពុកក្មេក បណ្តាលអោយរងរបួសធ្ងន់ ហើយត្រូវបានស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងចុះពិនិត្យធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុ និងកំពុងធ្វើការសាកសួរនាំព័ត៌មានលម្អិតបន្ថែមពីសាច់ញាតិ ដើម្បីដឹងដំណើររឿងច្បាស់លាស់ ក៏ដូចជាមូលហេតុអ្វីដែលនាំអោយមានការកើតហិង្សាឈានដល់ចាក់សម្លាប់បែបនេះ ៕
អត្ថបទ ៖ លីហេង

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


