ព័ត៌មានជាតិ
ទេយ្យវត្ថុរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បាននាំយកទៅវេរប្រគេនជូនវត្តក្នុងស្រុកមេមត់ និងស្រុកពញាក្រែកនៃខេត្តត្បូងឃ្មុំចំនួន០៦វត្ត
ស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ព្រះសង្ឃនៅតាមទីអារាមមិនអាចនិមន្តបិណ្ឌបាតបាន ហើយប្រជាពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់ទៅប្រគេនព្រះសង្ឃដូចសព្វដងនោះ ដែលជាហេតុធ្វើឲ្យតាមទីអារាមមួយចំនួនធំតាមបណ្តាខេត្តនានាកំពុងប្រឈមនឹងការខ្វះខាតនោះ ទើបនៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២១នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន ជាតំណាងរួមជាមួយក្រុមការងារ បាននាំយកទេយ្យវត្ថុមួយចំនួនធំ និងបច្ច័យ ព្រមទាំងទៀនព្រះវស្សាវេរប្រគេនព្រះសង្ឃនៅតាមវត្តចំនួន០៦ ស្ថិតនៅក្នុងស្រុកមេមត់ និងស្រុកពញាក្រែកនៃខេត្តត្បូងឃ្មុំ ។

ឆ្លៀតក្នុងឱកាសនោះ លោក ជិន ប៊ុនធឿនបាន សំណេះសំណាល និងពាំនាំយកនូវការផ្តាំផ្ញើរ សួរសុខ ទុក្ខពីសំណាក់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជូនដល់ពុកម៉ែ បងប្អូន លោកតា លោកយាយថា រដ្ឋាភិបាលកម្ពុជាស្ថិតក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ សូមអោយប្រជាពលរដ្ឋមេត្តាចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ដោយបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពប្រចាំថ្ងៃ ដើម្បីការពារពីជំងឺឆ្លងកូវីដ-១៩ ដូចជាការលាងដៃជាប់ជាប្រចាំ និងពាក់ម៉ាស់ពេទ្យ ឬក្រម៉ានៅកន្លែងមានមនុស្សជួបជុំគ្នាច្រើន ។ លោកបានបន្ថែមថា បើមានបងប្អូន កូន ចៅដែលទើបមកពីបរទេសត្រូវបញ្ជូនពួកគាត់ដាក់ដាច់ដោយឡែករយៈ ១៤ថ្ងៃសិន មុនអោយចូលរស់នៅជាមួយគ្នា ។

បណ្តាវត្តទាំង ០៥ក្នុងស្រុកពញាក្រែកមានដូចជា៖
១-វត្តសិរីសុខារាម ក្នុងភូមិសិរីសុខា ឃុំក្រែក ស្រុកពញាក្រែក
២-វត្តបទុមព្រឹក្សា ក្នុងភូមិត្រពាំងថ្លុង ឃុំត្រពាំងថ្លុងស្រុកពញាក្រែក
៣-វត្តមង្គលនិវេស្សន៍ ក្នុងភូមិកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក
៤-វត្តរើល ក្នុងភូមិរើលក្រោម ឃុំដូនតី ស្រុកពញាក្រែក
៥-វត្តសាមគ្គីសុខារាម ក្នុងភូមិច្រករំដេង ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក
និងមួយវត្តទៀតស្ថិតក្នុងស្រុកមេមត់៖
០១-វត្តបុព្វសុវណ្ណារាម ក្នុងភូមិដារ ឃុំដារ ស្រុកមេមត់
ទេយ្យវត្ថុដែលវេរប្រគេនក្នុងវត្តនីមួយៗរួមមាន:
១-អង្ករ ចំនួន ១តោន ស្មើនឹង ១០០០គីឡូ
២-ត្រីខ ចំនួន ០១កេស ស្មើ ១០០កំប៉ុង
៣-មី ចំនួន ១០កេសធំ
៤-ភេសជ្ជៈ Carabao ៣កេស
៥-ត្រីងៀត ១០ គីឡូ
៦-សាច់ក្រក់ ១០ គីឡូ
៧-សាច់ជ្រូកផាត់ ១០ គីឡូ
៨-ទឹកដោះគោខាប់ ២កេស ស្មើ ៩៦កំប៉ុង
៩-កាហ្វេ ចំនួន ៥កញ្ចប់ធំ ស្មើ ២៥០កញ្ចប់តូច
១០-តែ ២គីឡូ
១១-ស្ករស ២៥ គីឡូ
១២-អំបិល ២៥ គីឡូ
១៣-ប៊ីចេង ១០ គីឡូ
១៤-ទឹកត្រី ៥យួរ ស្មើ ៣០ដប
១៥-ទឹកស៊ីអ៉ីវ ៥យួរ ស្មើ ៣០ដប
១៦-សាប៊ូដុំ ៣០ដុំ
១៧-ច្រាស និងថ្នាំដុសធ្មេញ ១០០ឈុត
១៨-ប្រេងកូឡា ០៥ដុំ ស្មើ ៦០ដប
១៩-ប្រេងខ្យល់ ០៥ដុំ ស្មើ ៦០ដប
២០-ម៉ាស់ ២០ប្រអប់ ស្មើនឹង ១០០០ម៉ាស់
២១-អាល់កុលសម្លាប់មេរោគ ០៤កាន ស្មើ ១២០លីត្រ
២២-ដបដាក់អាល់កុល 500ml ៤ដប
២៣-ដបសម្រាប់អាល់កុល ១០ដប
២៤-ស្លាដក់ ១៤៣អង្គ
២៥-ទៀនវស្សា ០១គូរក្នុងមួយវត្ត
២៦-ថវិកា ២លានរៀលក្នុងមួយវត្ត ។

ហើយក្រុមការងារក៏បានចែកជូនលោកយាយ លោកតា គណៈកម្មការវត្តចំនួន ៦៥នាក់ ដោយម្នាក់ៗទទួលបាន ឃីដ ០១ ដែលក្នុងនោះមានដូចជា:
១-ខោអាវ ០១ ឈុត
២-ក្រម៉ា ចំនួន ០១
៣-ច្រាស និងថ្នាំដុសធ្មេញ ០១ ឈុត
៤-សាប៊ូ ០១ដុំ
៥-ថ្នាំពេទ្យ ០១ប្រអប់
៦-អាល់កុលសម្រាប់មេរោគ ០១ដបតូច
៧-ម៉ាស់ ១០ ម៉ាស់
៨-សារ៉ុង ០១
៩-ប្រេងកូឡា ០១ដប
១០-ប្រេងខ្យល់ ០១ ដប

សូមបញ្ជក់ផងដែរថា ការវេរប្រគេនទេយ្យវត្ថុ បច្ច័យ និងទៀនចំណាំព្រះវស្សានៅពេលនេះគឺធ្វើឡើងទូទាំងប្រទេសកម្ពុជាជាច្រើនលើកណាស់មកហើយ ដើម្បីចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ហើយការវេរប្រគេននេះដែរស្របពេលព្រះរាជាណាចក្រកម្ពុជាកំពុងប្រតិបត្តិពិធីបុណ្យចូលព្រះវស្សា ជាពិសេសទៅទៀត ការវេរប្រគេនជូនវត្តទាំងនេះ ដោយហេតុថាវត្តមានពុទ្ធិកសិក្សា មានសមនសិស្សជាច្រើនកំពុងគង់នៅសិក្សារៀនសូត្រ ហើយម្យ៉ាងវិញទៀតវត្តកំពុងប្រឈមនឹងការខ្វះខាតកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


