Connect with us

ព័ត៌មានជាតិ

ប្រមុខ​ការ​ទូត​កម្ពុជា​ចូលរួម​សន្និសីទ ដើម្បី​កៀរគរ​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន សម្រាប់​មី​យ៉ាន់​ម៉ា

បានផុស

នៅ

តាម​លទ្ធផល នៃ​កិច្ចប្រជុំ ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស នា​ល្ងាច​នេះ បាន​ឲ្យ​ដឹងថា នៅក្នុង​សន្និសីទ​នោះ លេខាធិការដ្ឋាន​អាស៊ាន និង​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន ដើម្បី​ជំនួយ​មនុស្សធម៌ និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ (AHA Centre) បានធ្វើ​បទ​បង្ហាញ​អំពី​វិធីសាស្ត្រ​២​កម្រិត នៅ​ក្នុងការ​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា រួមមាន ការសង្គ្រោះ​ជីវិត នៅ​ដំណាក់កាល​ទី​១ និង​ការ​ទ្រទ្រង់​ជីវិត នៅ​ដំណាក់កាល​ទី​២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្និសីទ​បាន​សង្កត់ធ្ងន់​អំពី​ការដឹកជញ្ជូន​ជំនួយ​ជាបន្ទាន់ ដែលមាន​ការសម្របសម្រួល​យ៉ាង​ល្អ ទៅកាន់​សេវា​សុខាភិបាល​នៅ​មី​យ៉ាន់​ម៉ា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស និង​ផ្តល់​ការថែទាំ​ចាំបាច់​ដល់​អ្នក ដែល​បាន​ឆ្លង​ជំងឺ និង​ដើម្បី​ជួយ​សម្រាល​ការលំបាក នៃ​សហគមន៍​នានា ដែល​ងាយ​រងគ្រោះ និង​នៅ​តំបន់​ដាច់ស្រយាល​។

បើ​តាម​ក្រសួងការបរទេស អ្នកចូលរួម​នៅក្នុង​សន្និសីទ បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អា​ស៊ាន ក្នុងការ​កៀរគរ​ជំនួយ​មនុស្សធម៌​សម្រាប់​មី​យ៉ាន់​ម៉ា ស្របទៅតាម​ចំណុច​ទី​៤ នៃ​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច ដែល​ត្រូវ​បានសម្រេច​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១​។ អង្គ​សន្និសីទ បានធ្វើ​ការសន្យា​ចូលរួមចំណែក​ជាមួយ​កញ្ចប់​ហិរញ្ញវត្ថុ​ដ៏​សំខាន់ និង​ជំនួយ​សប្បុរស រួមមាន វ៉ាកសាំង​ជាដើម ដោយ​ផ្តោតជាសំខាន់​សម្រាប់​ដំណើរ​ប្រតិបត្តិការ នៃ​ជំនួយ​នៅ​ដំណាក់កាល​ទី​១​។

នៅក្នុង​សន្និសីទ​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាបជូន​អង្គ​សន្និសីទ​អំពី​ការចូលរួមចំណែក​រប​ស់​កម្ពុជា ជា​ថវិកា​ចំនួន​១០០.០០០ (១០​ម៉ឺន​) ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា តាមរយៈ​មជ្ឈមណ្ឌល​ស​ម្រ​ប​សម្រួល​អាស៊ាន ដើម្បី​ជំនួយ​មនុស្សធម៌ និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ (AHA Centre)​។

លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​រំលឹក​ផងដែរ​អំពី​ការជួយឧបត្ថម្ភ​គាំទ្រ​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់មី​យ៉ាន់​ម៉ា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ រួមមាន ម៉ាស់ ចំនួន​២​លាន និង​ឧបករណ៍​វេជ្ជសាស្ត្រ​មួយចំនួន ដែល​បានផ្តល់​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០ និងការរួមចំណែក​បន្ថែមទៀត នៅមុន​ពេល​នៃ​សន្និសីទ​នេះ រួមមាន ជា​ថវិកា​ចំនួន​២០០.០០០ (២០​ម៉ឺន​) ដុល្លារ​អាមេរិក និង​ជា​ឧបករណ៍​វេជ្ជសាស្ត្រ ដូចជា ម៉ាស់​ចំនួន​៣​លាន ឧបករណ៍​ធ្វើតេស្ត​រហ័ស​ចំនួន​៥០០.០០០ សំលៀកបំពាក់​សុវត្ថិភាព PPE ចំនួន​២.០០០​ឈុត ម៉ាស៊ីន​ផលិត​អុកស៊ីហ្សែន​ស្វ័យប្រវត្តិ ចំនួន​១០០​គ្រឿង ម៉ាស៊ីន​ជំនួយ​ដកដង្ហើម​ចំនួន​២០​គ្រឿង និង​ម៉ាស៊ីន​តាមដាន​សញ្ញា​ជីវិត​ចំនួន​២០​គ្រឿង ដែល​បាន​បញ្ជូន​ទៅដល់​នៅ​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ​២០២១​។

បន្ថែម​លើ​នេះ កាកបាទក្រហមកម្ពុជា ក៏​នឹង​បរិច្ចាគ​ថវិកា​ចំនួន​១០០.០០០ (១០​ម៉ឺន​) ដុល្លារ​អាមេរិក ដល់​សង្គម​កាកបាទក្រហម​មី​យ៉ាន់​ម៉ា (Myanmar Red Cross Society) ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៤ ម៉ោង មុន

បន្ថែមថាមពលវិជ្ជមានដល់ជីវិត កំលុងរដូវភ្លៀង កុំភ្លេចហុងស៊ុយ ៤នេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ដើម្បី​លើកកម្ពស់​វិស័យ​សុខាភិបាល ម​នី្ទ​រ​ពេទ្យ​កាល់ម៉ែត ចុះ​MOU ជាមួយ​ម​នី្ទ​រ​ពេទ្យ​SINGHEALTH (​ប្រទេស​សិង្ហ​បុរី​)

សន្តិសុខសង្គម៥ ម៉ោង មុន

លោក​ផ្កាយ​២ នាយក​មណ្ឌល​ហ្វឹកហ្វឺន​ភូមិសាស្ត្រ​យោធា បាញ់សម្លាប់​ខ្លួន​ដោយសារ​ជំងឺ

KPT+៥ ម៉ោង មុន

មិនស្រួលទេ! ដើម្បីក្លាយជាបុរសពេញលក្ខណៈ កុលសម្ព័ន្ធនៅព្រៃ Amazon ត្រូវឆ្លងកាត់ភាពឈឺចាប់ ឲ្យស្រមោចខាំ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

មុនល្បីល្បាញ និងមានប្រាក់វាល់លានដូចសព្វថ្ងៃ អតីតតួ ចាន់ចាវ ឆ្លងកាត់ជីវិតជូរចត់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម