ព័ត៌មានជាតិ
បូមសាំងជិតចង្ក្រានដាំបាយឆេះតូបលក់ដូរខ្ទេច
តូបលក់ដូរមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះខូចខាតអស់ទាំងស្រុង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ២០២០ នៅត្រង់ចំណុចក្រុមទី៤ ភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានចាត់ទុកករណីនេះថា ជាការធ្វេសប្រហែសរបស់ម្ចាស់តូបលក់ចាប់ហួយ ដោយសារបូមសាំងនៅជិតចង្ក្រានបាយដែលកំពុងតែមានភ្លើង ទើបបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន តែសំណាងល្អគ្មានគ្រោះថ្នាក់ដល់មនុស្សទេ ។

សមត្ថកិច្ចថា តូបឆាបឆេះនេះ ជារបស់ឈ្មោះ រ៉ន សិទ្ធា ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
សូមបញ្ជាក់ថា តូបដែលឆាបឆេះនេះ មានទំហំ៩ម៉ែត្រ×៦ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងក្ដារ រួមជាមួយអីវ៉ាន់ចាប់ហួយ ខូចខាតទាំងស្រុង គិតជាទឹកប្រាក់ប្រហែល៨០០០ដុល្លារ ៕
អត្ថបទ ៖ សៅ សារិទ្ធ



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


