ព័ត៌មានជាតិ
ទារកភ្លោះ៣នាក់ នៅកោះកុង សម្រាលមិនគ្រប់ខែ បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យកុមារជាតិ
ស្ត្រីជាម្តាយ និងទារកភ្លោះ៣នាក់ ដែលកើតមិនគ្រប់ខែ ហើយអាការៈសុខភាពទន់ខ្សោយខ្លាំង កំពុងត្រូវបានក្រុមគ្រូពេទ្យខេត្តកោះកុង ដឹកបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។
ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង កាលពីម៉ោង៤ទៀបភ្លឺថ្ងៃទី៣១ ខែសីហា បានខិតខំពុះពារអស់ពីសមត្ថភាព ដើម្បីជួយសម្រាកទារក៣ភ្លោះប្រកបដោយសុវត្ថិភាពទាំងទារក និងស្ត្រីជាម្តាយ។


លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ប្រាប់ឱ្យដឹងនៅថ្ងៃទី៣១ សីហានេះថា ដោយពិនិត្យលើអាការៈសុខភាពទារកភ្លោះទាំង៣នាក់នេះ ហាក់ទន់ខ្សោយខ្លាំងគួរឱ្យបារម្ភ ឥឡូវក្រុមគ្រូពេទ្យបាននិងកំពុងបញ្ជូនស្ត្រីជាម្តាយ និងទារកទៅសង្គ្រាះព្យាបាលបន្ទាន់នៅមន្ទីរពេទ្យកុមារជាតិ នៅឯរាជធានីភ្នំពេញហើយ ដោយនៅមន្ទីរពេទ្យពុំមានកែវចិញ្ចឹមទារកដែលកើតមិនគ្រប់ខែនោះទេ។ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បន្ថែមថា ស្ត្រីសម្រាលកូនមានឈ្មោះ ផល បូផា អាយុ៣៧ឆ្នាំ មានផ្ទៃពោះលើកទី៥ហើយ។ ស្ត្រីអ្នកជំងឺរស់នៅភូមិពាមក្រសោបទី១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា គាត់បានចូលសម្រាកនៅមន្ទីរពេទ្យកាលពីថ្ងៃទី៣០ ខែសីហាម្សិលមិញ។

ក្រោមការយកចិត្តទុកដាក់ខ្ពស់ខាងផ្នែកសុខភាពស្ត្រី និងទារក គឺកូនភ្លោះចំនួន៣នាក់សម្រាកពីផ្ទៃម្តាយរបស់គេជីវិតរស់ទាំងអស់ គឺប្រុសចំនួន២នាក់ និងស្រី១នាក់។ កូនទី១ប្រុស មានទំនន់ ០.៧ គីឡូក្រាម, កូនទី២ប្រុស មានទម្ងន់ ១ គីឡូក្រាម, កូនទី៣ស្រី មានទម្ងន់ ០.៧ គីឡូក្រាម។

តាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកខេត្តកោះកុងបង្ហាញថា គិតចាប់តាំងពីផ្ទុះព្រឹត្តិការណ៍២០កុម្ភៈ នៃជំងឺកូវីដ១៩មកដល់ថ្ងៃទី៣១ សីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជំនាញ បានសម្រាលកូនជូនស្ត្រីដែលរស់នៅក្នុងខេត្តបានសរុបចំនួន១៧នាក់ហើយ ក្នុងចំណោមនោះ ស្ត្រីដែលសម្រាលដោយធម្មជាតិចំនួន១៣នាក់ និងវះកាត់បានចំនួន៤នាក់។ រីឯស្ត្រីផ្សេងទៀត ដែលកំពុងសម្រាកព្យាបាលចំនួន៦នាក់៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026



