ព័ត៌មានជាតិ
ពលរដ្ឋក្រីក្រមួយគ្រួសារនៅឃុំពពកបានទទួលការជួយឧបត្ថម្ភស័ង្កសីនិងស្បៀងអាហារពីព្រះរាជអាជ្ញាខេត្តកំពង់ធំ និងសម្បុរសជន
ខេត្តកំពង់ធំ ៖ លោកពៅ សម្បូរណ៍ ព្រះរាជអាជ្ញារងតំណាងឯកឧត្តម ស៊ិន វិរះ ព្រះ រាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង លោកកែវ នន មេ ឃុំពពក រួមទាំងកម្លាំងប៉ូលិសប៉ុស្តិ៍កម្លាំងកងរាជអាវុធហត្ថ ស្រុកស្ទោងបានអញ្ជើញ ចូលរួមឧបត្ថម្ភ ស័ង្កសី ចំនួន៥០សន្លឹក រួមទាំង សម្ភារៈគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ ដែលមានជីវភាពលំបាកក្រីក្ររស់នៅភូមិផ្ទះដើមឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ នៅ ព្រឹក ថ្ងៃទី៣១ខែសីហា ឆ្នាំ ២០២១។

លោកស៊ីម ថៃ អាយុ៣៩ មានប្រពន្ធឈ្មោះ ឈី ឈាងល័យ អាយុ ២៧ឆ្នាំ មានសមាជិក ៦នាក់ រស់នៅ ភូមិ ខាងលើ បានឲ្យដឹងថា គាត់មានជីវភាពក្រីក្រលំបាកណាស់ ផ្ទះនេះបានធ្វើតាំងពី១១ឆ្នាំមុនមកម្ល៉េះ គឺធ្វើបានតែគ្រោងផ្ទះនិងដំបូលចាប់តាំងពីរៀបការថ្មីៗមករហូតមកដល់ពេលនេះ មានកូន៤និងក្មួយកំព្រា២នាក់ គឺរស់នៅលើផ្ទះអត់ជញ្ជាំង ប្រក់ស្លឹកដូង នៅពេលមានភ្លៀងម្តង ទាំងម្តាយទាំងកូនដេកពុំបានទេ ទឹកសាចទទឹកជោកអស់។

ឯកឧត្តម ស៊ិន វិរះ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ និងក្រុមហ៊ុនLBM ឧកញ៉ា លឹម ប៉ុណ្ណា រួមទាំងសម្បុរសជន លោកវិញ រ៉យ លោកស្រីឡាយ គឹមលីន ជួយឧបត្ថម្ភ សរុបមាន ស័ង្កសី ៥០បេរ អង្ករ៦បេរស្មើ២៧៥គ.ក ទឹកត្រី ៧យួរ ទឹកស៊ីអ៊ីវ ៥យួរ.ត្រីខ៥យួរ មីម៉ាម៉ា៥កេស ប៊ីចេង២គ.ក រួមទាំងបានឲ្យកងកម្លាំងប៉ូលិសជួយគ្នា បាំងជញ្ជាំង ដើម្បីឲ្យក្រុមគ្រួសារគាត់រស់នៅបានសមរម្យ។

លោកពៅ សម្បូរណ៍ តំណាង ឯកឧត្តមព្រះរាជអាជ្ញាខេត្តកំពង់ធំបានមានប្រសាសន៍ថា នេះគឺជាទឹកចិត្តជួយគ្នាក្នុងគ្រាលំបាករបស់ ឯកឧត្តម ប្រធានតែងតែ ចូលរួមក្នុងវិស័យមនុស្សធម៌ទាំងប្រជាពលរដ្ឋដែលមានជីវភាពលំបាកក្រីក្រ និងកងកម្លាំង ដែលមានការខ្វះខាតដោយមិនរើសអើង។

លោកសាយ គឹមឡម អភិបាល ស្រុកស្ទោង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម ព្រះរាជអាជ្ញា លោកឧកញ៉ាលឹម ប៉ុណ្ណា រួមទាំងសប្បុរសជន ដែលមានចិត្តជ្រះថ្លា ជួយជាអំណោយដល់ ប្រជាពលរដ្ឋ ដែលកំពុងតែ មានការខ្វះខាតក្នុងស្ថានភាពប្រទេសជាតិជួបនូវវិបត្តិ ឆ្លង រីករាលដាល ជំងឺកូវីដ១៩ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ ទាំងអស់នាំកូនចៅទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទាំងអស់គ្នា និងអនុវត្តឲ្យបាននូវវិធានការ៣កុំ៣ការពាររបស់សម្តេចតេជោហ៊ុនសែន៕
ដោយ ៖ ប៊ុន រដ្ឋា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


