ព័ត៌មានជាតិ
ឪបុកស្លាប់ កូនប្រុសរបួសក្បាល ខណៈជិះគោយន្តធ្លាក់ជង្ហុករេចង្កូតចូលប្រឡាយ
បុរសម្នាក់ បើកគោយន្តធ្លាក់ជង្ហុក ស្រាប់រេចង្កូតធ្លាក់ទៅធ្លាក់ទឹកប្រឡាយ បណ្តាលឲ្យស្លាប់ ចំណែកឯកូនរងរបួសក្បាលដេរ៥ថ្នេរ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៥ និង៥នាទីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិពង្រ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនរងគ្រោះអ្នកបើកគោយន្ត ឈ្មោះ តោន សឿន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិគោកចារ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចំណែកកូនរួមដំណើរឈ្មោះសៀ ប៊ុនលាង ភេទប្រុស អាយុ៧ឆ្នាំ របួសបែកចិញ្ចើមដេរ៥ថ្នេរ។

នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះ បានបើកគោយន្តកន្ត្រៃនាំកូនប្រុស ទៅច្រូតស្មៅឲ្យគោស៊ី ពេលត្រឡប់មកវិញជិតដល់ផ្ទះហើយ ស្រាប់តែមេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំង ពេលនោះជនរងគ្រោះបានព្យាយាមបង្កើនល្បឿនគោយន្តឲ្យលឿន

ដើម្បីឆាប់ដល់ផ្ទះ ពេលមកដល់ចំណុចកើតហេតុស្រាប់តែគោយន្តធ្លាក់ជង្ហុក បណ្តាលឲ្យដៃគោយន្តបោកបុកចំដើមទ្រូងហើយរេចង្កូតធ្លាក់ចូលទឹកប្រឡាយស្លាប់ ចំណែកកូនរងរបួសបើកចិញ្ចើមដេរចំនួន៥ថ្នេរ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



