ព័ត៌មានជាតិ
ភ្ជុំបិណ្ឌថ្ងៃទី១ បាត់ដំបង ស្ងប់ស្ងាត់ភ្ញៀវទេសចរទៅកម្សាន្តជាងរាល់ឆ្នាំ
ចំនួនរបស់ភ្ញៀវទេសចរ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ តាមតំបន់រមណីយដ្ឋានទាំង ១៣កន្លែង ក្នុងខេត្តបាត់ដំបង មានចំនួនតិច មិនដូចឆ្នាំកន្លងទៅឡើយ។

តំបន់រមណីយដ្ឋានដែលខេត្តអនុញ្ញាតឱ្យបើកទទួលភ្ញៀវចូលកម្សាន្តទាំង ១៣កន្លែងមានដូចជា រមណីយដ្ឋានប្រាសាទ បាណន់ រមណីយដ្ឋាន ភ្នំសំពៅ រមណីយដ្ឋាន ប្រាសាទឯកភ្នំ រមណីយដ្ឋាន អាងកំពីងពួយ រមណីយដ្ឋាន ចំការស្វាយ រមណីយដ្ឋាន ស្ទឹងថ្មដាចំការធុរេន មណីយដ្ឋាន ទឹកធ្លាក់ ៥៣ ភ្នំព្រឹក រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក រមណីយដ្ឋាន ភ្នំកំពូល រមណីយដ្ឋាន ចំការធុរេនអូរតង រមណីយដ្ឋាន វាលចម្បាំង ខេមសាយ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ មណ្ឌលកម្សាន្ត ឡូរីជើងភ្នំបាណន់។

សរុបចំនួនភ្ញៀវទេសចរដែលចូលកម្សាន្តក្នុងខេត្តបាត់ដំបងនាថ្ងៃទី០៥ ខែតុលា មានទេសចរជាតិ ៨,០២០នាក់ ក្នុងនោះពុំមានចំនួនភ្ញៀវទេសចរអន្តរជាតិឡើយ។

គួរបញ្ជាក់ដែរថា ម្ចាស់រមណីយដ្ឋានទេសចរណ៍ក្នុងខេត្ត បានចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់តាមវិធានសុវត្តិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាជាអប្បបមា (SOP) តាមគន្លងក្រតីភាពថ្មី។

ម្ចាស់រមណីយដ្ឋានទេសចរណ៍ក្នុងខេត្ត ក៏បានចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយតម្រូវឱ្យបុគ្គលិកពាក់ម៉ាស់ ចាំវាស់កម្តៅភ្ញៀវ បាញ់អាល់កុលជូនភ្ញៀវ និងការរក្សាគម្លាតសុវត្ថិភាពផងដែរ។ សម្រាប់កន្លែងខ្លះដែលមានការឆកល្វែង ក្រុមការងារនៃមន្ទីរទេសចរណ៍បានធ្វើការណែនាំរួចហើយ៕








អត្ថបទ៖ សោ និយមរ័ត្ន
ចុចអាន៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋដើរលេងកម្សាន្ដ នៅរមណីយដ្ឋាននានា សូមប្រុងប្រយ័ត្នខ្ពស់បំផុត
ចុចអាន៖ ភ្ជុំបិណ្ឌថ្ងៃដំបូង រមណីយដ្ឋានអង្គរវត្ត មានភ្ញៀវទេសចរប្រមាណ ២ពាន់នាក់ ចូលទស្សនាកម្សាន្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


