ព័ត៌មានជាតិ
អង្គការយូណេស្កូប្រចាំកម្ពុជា បញ្ចប់ការចុះពិនិត្យបញ្ហាប្រឈម និងការដ្ឋានក្នុងរមណីយដ្ឋានអង្គរ
មន្ដ្រីជាន់ខ្ពស់របស់អាជ្ញាធរជាតិអប្សរា បានអះអាងថា លេខាធិការដ្ឋាន អាយស៊ីស៊ី អង្គរ ( ICC Angkor )និងអង្គការយូណេស្កូប្រចាំកម្ពុជា បានបញ្ចប់បេសសកម្មរបស់ខ្លួនក្នុងការចុះពិនិត្យមើលការងារប្រឈមនឹងគ្រោះថ្នាក់នៅតាមការដ្ឋាន នៃប្រាសាទបុរាណមួយចំនួន នៅក្នុងរមណីយដ្ឋានអង្គរ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ។ បេសសកម្មនេះ ធ្វើឡើងចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ដល់រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នេះ បានបញ្ចប់ជាស្ថាពរ។
លោក ឡុង កុសល អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា បានប្រាប់កម្ពុជាថ្មីយើងថា ក្រុមការងារដែលបានចុះពិនិត្យនេះរួមមាន នៅប្រាសាទបន្ទាយស្រី ប្រាសាទនាគព័ន្ធ ប្រាសាទបាយ័ន្ត ប្រាសាទព្រះខ័ន ខ្លោងទ្វារតាកាវ ព្រះលានជល់ដំរី ប្រាសាទមេបុណ្យខាងលិច និងប្រាសាទមួយចំនួនទៀត។

ឯកឧត្ដមបានបន្ដថា ការងារនេះធ្វើឡើងដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលបន្ទាន់ដល់រចនាសម្ព័ន្ធប្រាសាទ ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ដែលត្រូវជួសជុលបន្ទាន់ ដើម្បីធានាបាននូវស្ថេរភាព និងភាពរឹងមាំរបស់ប្រាសាទយើង។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានបន្តមើលការរៀបចំសោភណ្ឌភាពតំបន់ជុំវិញរចនាសម្ព័ន្ធប្រាសាទឱ្យមានលក្ខណ:ល្អប្រសើឡើងវិញ ដោយគោរព និងរក្សាឱ្យបាននូវតម្លៃ នៃសភាពដើម និងបូរណភាពរបស់អង្គរ។ ជាពិសេស ការពិនិត្យលើប្រាសាទបុរាណដ៏វ័យចំណាស់នេះ ក្នុងន័យផ្ដល់អនុសាសន៍មួយចំនួនដល់អ្នកជំនាញការ ដើម្បីអភិវឌ្ឍន៍ក្នុងការដ្ឋាន នៃរមណីដ្ឋានអង្គរ និងដើម្បីងាយស្រួលក្រុមការងារអភិរក្សនិងអភិវឌ្ឍឱ្យមានភាពល្អប្រសើឡើងវិញ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្រុមការងារលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ក៏នឹងរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១១ ខែតុលា ជាមួយគណ:កម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ ដែលខកខានមិនបានចូលរួមដោយផ្ទាល់ដោយសារជំងឺកូវីដ-១៩ រយ:ពេល២ឆ្នាំមកនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងជាទៀងទាត់រយ:ពេល២ដងក្នុងមួយឆ្នាំ ដោយមានសហប្រធានប្រទេសជប៉ុន និងប្រទេសបារាំងជាអ្នកសម្របសម្រួល។

សូមរំលឹកថា ជារៀងរាល់ឆ្នាំ លេខាធិការដ្ឋាន អាយស៊ីស៊ី-អង្គរ (ICC-Angkor) និងអង្គការយូណេស្កូប្រចាំកម្ពុជា តែងចុះពិនិត្យមើលការងារប្រឈម នឹងគ្រោះថ្នាក់នៅតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរនេះ មុនបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីធ្វើរបាយការណ៍រួមសម្រាប់ដាក់ជូនទៅគណ:កម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ ដើម្បីត្រួតពិនិត្យ និងផ្តល់អនុសាសន៍ក្នុងការអនុវត្តបន្ត៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


