ព័ត៌មានជាតិ
អភិបាលរងខណ្ឌ២រូប ចុះសួរសុខទុក្ខនិងនាំយកអំណោយផ្តល់ជូនមន្ត្រីមានជំងឺ
ភ្នំពេញ ៖ ដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់មន្ត្រីសាលាខណ្ឌដែលមានជំងឺនិងជួបគ្រោះថ្នាក់ជាយថាហេតុ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌបានចាត់អោយអភិបាលរងខណ្ឌ២រូបចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយនិងថវិកានៅប្រគល់ជូនក្រុមគ្រួសារផងដែរ។

សកម្មភាពមនុស្សធម៍នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ដែលទីតាំងទី១ដឹកនាំដោយលោករស់ សុភក្តិ អភិបាលរងខណ្ឌ បាននាំយកសម្ភារៈនិងថវិកាទៅផ្តល់ជូនលោក ស៊ំ ប៊ុនធឿន មន្ត្រីសាលាខណ្ឌ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងទីតាំងទី២ដឹកនាំដោយលោកហ៊ត គឹមនី អភិបាលរងខណ្ឌ បាននាំយកសម្ភារៈនិងថវិកាទៅផ្តល់ជូនលោក ជេត យ៉ម ជាប្រធានមន្ទីរគណបក្សខណ្ឌ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលរងទាំង២ បាន ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលជានិច្ចកាលលោកតែងតែគិតគូរយកចិត្តដល់មន្ត្រីថ្នាក់ក្រោមជាប្រចាំទាំងជីវភាពរស់នៅ គ្រោះថ្នាក់ជាយថាហេតុ និងបញ្ហាប្រឈមផ្សេងៗ។

បន្ទាប់ពីទទួលបានអំណោយនិងថវិកា លោក ជេត យ៉ម ក៍ដូចជាលោក ស៊ំ ប៊ុនធឿង បានសំដែងនូវទឹកចិត្តរីករាយនិងថ្លែងអំណរគុណដល់លោកអភិបាលខណ្ឌច្បារអំពៅដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់មន្ត្រីនៅក្រោមឱវាទ ទោះបីជាសម្ភារៈនិងថវិកាទាំងនេះមិនសមប្រកបទៅតាមការចង់បានយ៉ាងណាក៏ដោយ តែនេះជាទឹកចិត្តដ៍ប្រពៃរបស់ថ្នាក់ដឹកនាំខណ្ឌប្រកបដោយកាយវិការមនុស្សធម៌៕
ដោយ ៖ នរា




-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


