ព័ត៌មានជាតិ
ក្រុមរត់ពន្ធម៉ូតូឆ្លងដែនចូលមកកម្ពុជា បានផ្ដួលម៉ូតូចោល ពេលប្រទះឃើញសមត្ថកិច្ច
ក្រុមយុវជនមួយក្រុម ដែលកំពុងរត់ពន្ធម៉ូតូឆ្លងដែនមកកម្ពុជា បានគេចខ្លួនយកតែព្រះអាយុ ដោយបាននាំគ្នាផ្តួលម៉ូតូចោលក្បែរព្រំដែន ខណៈដែលក្រុមយោធាការពារព្រំដែនថៃ ដេញប្រមាញ់។ ករណីរត់ពន្ធម៉ូតូឆ្លងដែននេះ ត្រូវបានសមត្ថកិច្ចថៃរឹបអូសបានម៉ូតូចំនួន៦គ្រឿង នៅចំណុចភូមិទ័ពសៀម ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ។

យោងតាមគោលការណ៍របស់ថ្នាក់ដឹកនាំមន្ត្រីយោធាបានកំណត់អោយមានការរឹតបន្តឹងនៅតាមព្រំដែនអំពីបញ្ហាការរត់ពន្ធ និងបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងកំឡុងពេលស្ថានភាព ការរីករាលដាលនៃជំងឺកូវីដ -១៩ ។
នៅពេលនោះដែរសមត្ថកិច្ចថៃបានដាក់កម្លាំងត្រួតពិនិត្យនៅចំណុចភូមិទ័ពសៀម ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ចម្ងាយប្រហែល ៦០០ ម៉ែត្រពីផ្លូវស៊ីភេន បានឃើញក្រុមយុវវ័យមួយក្រុមកំពុងបើកបរម៉ូតូ ៦ គ្រឿងក្នុងល្បឿនលឿននៅពេលឃើញសមត្ថកិច្ច ក្រុមយុវជនទាំងនោះបានទុកម៉ូតូចោលហើយរត់គេចខ្លួនបាត់ ដោយសារវាជាតំបន់កសិកម្ម និងព្រៃក្រាស់យុវជនទាំងអស់អាចរត់គេចខ្លួនបាត់ស្រមោល។

មន្រ្តីជំនាញបាននាំយកម៉ូតូទាំង ៦ គ្រឿងទៅធ្វើការត្រួតពិនិត្យនិងធ្វើកំណត់ហេតុដកហូតរក្សាទុកនៅអធិការដ្ឋានតាប្រាយ៉ា ខេត្តស្រះកែវ ដើម្បីស្រាវជ្រាវជាក្រោយព្រោះម៉ូតូឌ្រីមទាំងអស់នេះមានពាក់ស្លាកលេខថៃគ្រប់គ្រឿង ៕
អត្ថបទ: សោ និយមរ័ត្ន

-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


