Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ប្រមាណ ២.១២៨ លាន​ដុល្លារ​សម្រាប់​បន្ទុក​បុគ្គលិក​ក្នុង​ឆ្នាំ ២០២២

បានផុស

នៅ

ឆ្នាំ២០២២​ រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​បន្ទុក​បុគ្គលិក​(​ដែល​រួមមាន​៖​បៀវត្ស​មូលដ្ឋាន​ប្រាក់​បំណាច់​មុខងារ លាភការ រង្វាន់​ផ្សេងៗ​និង​ប្រាក់​វិភាជន៍​សង្គម សម្រាប់​ថ្នាក់ដឹកនាំ នៃ​ស្ថាប័ន សាធារណៈ បុគ្គលិក​ក្របខ័ណ្ឌ​អចិន្ត្រៃយ៍ មន្ត្រី​ជាប់កិច្ចសន្យា​)​ចំនួន​៨.៦៥៤​ប៊ី​លាន​រៀល​ឬ​ប្រមាណ​២.១២៨​លាន​ដុល្លារ​អាម៉េរិក​សមាមាត្រ​នឹង​៤៥,៣%​នៃ​ចំណាយ ចរន្ត​ថ្នាក់ជាតិ​ត្រូវជា ៦,៩៧%​នៃ ផ​.​ស​.​ស​. និង​មាន​កំណើន​១%​ធៀប​នឹង​ឆ្នាំ​២០២១ ។ នេះ​បើ​យោងតាម​សេចក្ដីព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២២​។

ចំណាយ​បន្ទុក​បុគ្គលិក​នេះ ​ត្រូវ​បាន​គ្រោង​ដោយ​រក្សា​កម្រិត​ប្រាក់បៀវត្ស​អប្បបរមា​និង​ប្រាក់បៀវត្ស​មន្ត្រីរាជការ​ស៊ីវិល​និង​កងកម្លាំងប្រដាប់អាវុធ​ឆ្នាំ ២០២២ ស្មើនឹង​កម្រិត​ឆ្នាំ ២០២១ ដើម្បី​រាជរដ្ឋាភិបាល​មានលទ្ធភាព​សន្សំ​ថវិកា​សម្រាប់​បន្ត​ការងារ​អន្តរាគមន៍​ផ្នែក​សុខាភិបាល​និង​សង្គម​ពិសេស​គឺ​ការ​បង្កើន​កញ្ចប់​ថវិកា​ជួយ​ជនក្រីក្រ​(​ក្រ​១​និង​ក្រ​២) និង​ជន​ងាយ​រងគ្រោះ​ឲ្យបាន​ដល់​៩​ខែ​ជា​បន្តទៀត​នៅក្នុង​ឆ្នាំ​២០២២។

បើ​យោងតាម​សេចក្ដីព្រាងច្បាប់​រាជរដ្ឋាភិបាល​នឹង​បន្ត​ធានាបាន​នូវ​ការបើក​ផ្ដល់​ប្រាក់បៀវត្ស​ជូន​មន្ត្រីរាជការ​ឲ្យ​បាន​ទាន់​ពេល​វេលា​គឺ​២​ដង​ក្នុង​មួយខែ​ដោយ​មិន​មាន​ការ​កាត់​ប្រាក់ បៀវត្ស​មន្ត្រីរាជការ​គ្រប់​ប្រភេទ​។

ចំណែក​កម្រិត​ប្រាក់បៀវត្ស​របស់​មន្ត្រីរាជកា​រ​អប្បបរមា​សម្រាប់​ឆ្នាំ​២០២២​ត្រូវបាន​រក្សា​ខាងក្រោម​៖

១. បៀវត្ស​មន្ត្រីរាជការ​ស៊ីវិល​រក្ស​ស្មើនឹង​ប្រមាណ ១,១៧២,៥០០​រៀល ។

២. បៀវត្ស​គ្រូបង្រៀន​និង​គ្រូពេទ្យ រក្សា​ស្មើនឹង​ប្រមាណ​១,២៧២,៥០០​រៀល

៣. បៀវត្ស​នគរ​បាល​(​ពលបាលត្រី​) រក្សា​ស្មើនឹង​ប្រមាណ ១,២៥៦,៩៧៧​រៀល​( មិន​បញ្ចូល​របប​អង្ករ​)

៤. បៀវត្ស​យោធិន​( ពលទោ​) ស្មើនឹង​ប្រមាណ ១,១២៣,៥០០​រៀល​( មិន​បញ្ចូល​របប​អង្ករ​) ហើយ​បង​បញ្ចូល​របប​អង្ករ ត្រូវជា​ប្រមាណ ១,១៨១,៩៧៧​រៀល​។

ទន្ទឹមនឹងនេះ​ថវិកា​ចំនួន ៥០ ប៊ី​លាន​រៀល​ត្រូវ​បានគ្រោង​សម្រាប់​មូលនិធិ​ថែទាំ​សុខភាព​ជូន​មន្ត្រីរាជការ​ស៊ីវិល​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​និង​និវត្តជន​និង​បន្ត​គ្រោង​ថវិកា ៦​ប៊ី​លាន​រៀល​ដើម្បី​ទ្រទ្រង់​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រី​សាធារណៈ នៅក្នុង​កញ្ចប់​ថវិកា​របស់​ក្រសួងសុខាភិបាល។

ចំណែក​ប្រាក់​សោធន​និវត្តន៍​ត្រូវ​បាន​គ្រោង​ថវិកា​ចំនួន​៣០​ប៊ី​លាន​រៀល​សម្រាប់​ការដំឡើង​របប​សោធន​ប្រចាំខែ​ទា​បំផុត​ជូន​ដល់​និវត្តជន​ដែលជា​អតីតមន្ត្រី​រាជការ​ស៊ីវិល​និង​កងកម្លាំងប្រដាប់អាវុធ​ផងដែរ ក្នុង​គោលដៅ​ជួយ​គាំទ្រ​ដល់​ជី​វិភាព​របស់​ពួកគាត់​ក៏ដូចជា​គោលដៅ​បន្ថយ​គម្លាត​របប​សោធន​របស់​និវត្តជន រវាង​អ្នក​ទទួលបាន​សោធន​ទាប​និង​អ្នក ទទួលបាន​សោធន​ខ្ពស់​និង​រវាង​និវត្តជន​ថ្មី​និង​និវត្តជន​ចាស់​៕

ដោយ​ ៖​ ណា​រី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម