Connect with us

ព័ត៌មានជាតិ

ដេញកាប់ ព្រះសង្ឃ មិនបាន វាយបំផ្លាញសម្ភារៈនិងព្រះបដិមាក្នុងកុដិខ្ទេច

បានផុស

នៅ

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកព្រៃកប្បាស ធ្វើការឃាត់ខ្លួនបញ្ជូនកសាងសំណុំរឿងចាត់​ការ​តាម​និតិវិធីច្បាប់ បន្ទាប់ពីដេញកាប់ព្រះសង្ឃមួយអង្គតែកាប់មិនបានក៏វាយបំផ្លាញសម្ភារៈ និងព្រះ​បដិមាករ​ក្នុង​កុដិខ្ទេច។

ករណីប៉ុនប៉ងមនុស្សឃាតលើព្រះសង្ឃនេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលា​ម៉ោង​១៣និង៤០នាទី នៅ​ក្នុង​វត្ត​ចំប៉ា​ ស្ថិត​ក្នុងភូមិ​ចំប៉ា ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ​ជនសង្ស័យដែលឃាត់ខ្លួនមាន​ឈ្មោះ ឡាញ ផេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ បានធ្វើ​សកម្មភាព​យក​កាំបិត​កញ្ចែ​ត ដេញ​កាប់​ព្រះសង្ឃ​មួយអង្គព្រះនាម ម៉ន ម៉ាត់ ព្រះជន្ម​៣៨​វស្សា ដែល​កំពុង​គង់នៅ​ក្បែរ​កុដិ តែ​ព្រះសង្ឃ​ឃើញ​ទាន់​ក៏រ​ត់​ចូល​បន្ទប់​ក្នុង​កុដិ​ ហើយ​ដាក់​គន្លឹះ​ ក៏ត្រូវជនសង្ស័យយក​កាំបិត​កាប់​ទៅលើ​ទ្វារ បង្អួច​កុដិ និង​កាប់​បំផ្លាញ​ព្រះពុទ្ធ​បដិមា​ចំនួន​០៣​បដិមា និង​សម្ភារៈ​មួយចំនួនទៀត​នៅក្នុង​កុដិ​បណ្ដាលឱ្យ​ខូចខាត។ សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុដែលនាំឲ្យជនសង្ស័យធ្វើបែបនេះ គឺ​ស្រវឹងស្រា។​

ក្រោយទទួលបានដំណឹងកម្លាំងនគរបាល នៃអធិការនគរបាល​ស្រុក​ព្រៃកប្បាស បាន​ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំប៉ា ​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី៕

អត្ថបទ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម