Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុនសែន៖ បន្តិចទៀត ប័ណ្ណវ៉ាក់សាំងកូវីដ-១៩ មានតម្លៃជាងអត្តសញ្ញាណប័ណ្ណ

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានជំនឿជឿជាក់ថា ទៅថ្ងៃមុខ ប័ណ្ណចាក់វាក់សាំងកូវីដ-១៩ នឹងមានតម្លៃជាងអត្តសញ្ញាប័ណ្ណ ហើយសម្ដេចក៏បានបញ្ជាឱ្យក្រសួង ការពារជាតិ ក៏ដូចជាប្រសួងសុខាភិបាល ជំរុញការធ្វើប័ណ្ណវាក់សាំងនេះជូនប្រជាពលរដ្ឋឱ្យបានលឿន។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ “ខ្ញុំនៅតែមាន មោទនភាពលើពាក្យ វ៉ាក់សាំងកាតព្វកិច្ច ជាភាសាដែលខ្ញុំប្រើមុនគេ។ ឥឡូវត្រូវបានប្រទេសនានានៅលើពិភពលោកយកទៅប្រើ ហើយក៏បានចេញអនុក្រឹត្យផងដែរ។ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏បានស្នើឱ្យដកចេញ ប៉ុន្តែរឿងនេះមិនអាចទេ។ ឥឡូវសូមបញ្ជាក់ឱ្យហើយ កាត និងវ៉ាក់សាំង ត្រូវជំរុញធ្វើ។ ក្រសួងការពារជាតិ ដូចនៅជំពាក់គេ ១០ ម៉ឺន [កាត] ក្រសួងសុខាភិបាលត្រូវធ្វើ”។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា៖ “កាតចាក់វ៉ាក់សាំង បន្តិចទៀតមានតម្លៃជាងអត្តសញ្ញាណប័ណ្ណ ចូលហាងគេសុំមើល ចាក់វ៉ាក់សាំងហើយ ឬនៅ បើមិនទាន់ចាក់ គេអត់ឱ្យចូល។ ជិះតាក់ស៊ី គេសួរមានកាតវ៉ាក់សាំងដែរ ឬអត់ បើអត់គេអត់ដឹក ព្រោះខ្លាចឆ្លង ហើយបណ្ដាលក្រុមហ៊ុនផ្សេងៗគេមិនឱ្យធ្វើការទេ។ ឥឡូវនេះកំពុងអនុវត្តនៅអាមេរិក នៅប្រទេសលោកសេរី បើនៅអាមេរិកកងទ័ពជើងទឹកមិនព្រមចាក់សាំងត្រូវបណ្ដេញចេញ”។ 

សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា នេះអញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង ក្រោយពីចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងមក ហើយក៏បានប្រកាស បើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំផងដែរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម