ព័ត៌មានជាតិ
មន្ត្រីបង្គោលឃុំទាំង១៨បន្តដំណើរការសកម្មភាពស្រី្តមានផ្ទៃពោះនិងកុមារនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា បានថ្លែងនារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ថា ដើម្បីឲ្យប្រសិទ្ធការងារកាន់តែល្អប្រសើរពិសេសមានសុក្រិតភាពទៀតនោះ ក្រសួងបានតម្រូវឲ្យក្រុមការងាររបស់មន្ទីរសង្គមកិច្ចខេត្ត បន្តចុះចាត់ចែងពិនិត្យ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីពន្លឿនការអនុវត្ត និងផលប៉ះពាល់នានានៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ។ ជាក់ស្ដែងនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលនាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារនៃមន្ទីរសង្គមកិច្ចខេត្តកណ្តាល បានអនុវត្តលើមេរៀននៃដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់រួចហើយនឹងបន្តតាមបណ្តារាជធានីដទៃទៀត។

លោក ឈួរ សុបញ្ញាបានថ្លែងថា បើយោងតាមការអំពាវនាវជាប្រចាំថ្ងៃរបស់នាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ចាក់ថា ស្រី្តមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំទទួលបានសិទ្ធិ ពិសេសជាអាទិភាពទី១ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៦នេះ ដើម្បីជាការវិនិយោគរយ:ពេលវែងលើធនធានមនុស្សរបស់កម្ពុជា និងការកាត់បន្ថយអត្រាមរណ:ភាពមាតា និងទារកពិសេសបញ្ជៀសនូវភាពមិនប្រក្រតីណាមួយកើតឡើង។
លោកប្រធាននាយកដ្ឋានបន្តថា សកម្មភាពរបស់មន្ទីរសង្គមកិច្ចខេត្តកណ្តាលក្នុងការចុះពិនិត្យមេរៀនដែលមន្ត្រីបង្គោលទាំង១៨ឃុំនៃស្រុកខ្សាច់កណ្តាលនោះគឺមានសារៈសំខាន់ណាស់គឺទី១ ពិនិត្យនូវដំណើរការឧបត្ថម្ភសាច់ប្រាក់ដែលមន្ត្រីមូលដ្ឋានកំពង់អនុវត្តន៍ ។ ទី២ ពិនិត្យនូវ បទដ្ឋានគិត្តិយុទ្ធ នៃរបៀបវីរៈ ដំណើរការឧបត្ថម្ភសាច់ប្រាក់ ។ ទី៣ ពង្រឹងសមត្ថភាពនិងបង្កើនជំនាញដល់មន្ត្រីមូលដ្ឋានដើម្បីអនុវត្តន៍កាន់តែល្អប្រសើរឡើងដើម្បីបញ្ជៀសបញ្ជៀសនូវភាពមិនប្រក្រតីកើតឡើង។

សូមបញ្ជាក់ថា ផ្អែកតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាលបានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ពីក្រសួងសុខាភិបាលទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ដើម្បីគ្រប់គ្រង និងអនុវត្តឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ តាំងពីខែមករា ឆ្នាំ២០២០មកម្លេះ ។
កម្មវិធីនេះ ត្រូវបានប្រើប្រាស់យន្តការអនុវត្តជាលក្ខណៈអន្តរស្ថាប័ន ដែលមានការចូលរួមពីក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលក្នុងនោះនៅថ្នាក់ជាតិមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួ ងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម។ នៅថ្នាក់រាជធានី ខេត្ត មានរដ្ឋបាលរាជធានី ខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងមន្ទីរសុខាភិបាលរាជធានី ខេត្ត និងនៅថ្នាក់ឃុំ សង្កាត់ មានរដ្ឋបាលឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈដែលនៅក្បែរតែម្ដង៕
អត្ថបទ៖ វិមាន

-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


