ព័ត៌មានជាតិ
រៀបអាពាហ៍ពិពាហ៍ មិនកំណត់មនុស្សចូលរួម តែត្រូវកំណត់ដោយទំហំទីតាំង និងមួយតុ ៧ នាក់
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាថ្មីក្នុងការបើកទូលាយជាងមុនសម្រាប់ប្រជាពលរដ្ឋរៀបចំអាពាហ៌ពិពាហ៌ ដោយលែងកំណត់ចំនួនមុនស្ស តែត្រូវផ្អែកទៅលើទំហំទីតាំង និងគម្លាតសុវត្តិភាព ដែលជាវិធានរបស់ក្រសួងសុខាភិបាលគឺបាន កំណត់មួយតុ ចំនួន ៧ នាក់។

ថ្លែងសារពិសេសតាមប្រព័ន្ធអេឡិចត្រូនិតេឡេក្រាម នៅថ្ងៃទី ១២ ខែវិច្ឆិកានេះ សម្ដេចតេជោបានបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុនសម្តេចបានប្រកាសថាឲ្យមានការរៀបចំអាពាហ៍ពិពាហ៍ដែលកំណត់មនុស្សយ៉ាងច្រើន ២០០ នាក់ដោយមិនគិត អ្នកផ្ដល់សេវាជ្សេងៗ។
ប៉ុន្តែក្រោយពីការពិនិត្យឡើងវិញបើការកំណត់បែបនេះគឺមិនសមស្របនោះទេ គឺយើងយកស្តង់ដារនៃការអនុវត្តតាមវិធានសុខាភិបាលមកប្រើ គម្លាតដែលត្រូវដាក់មួយតុចំនួន ៧ នាក់ ប្រសិនបើមានទីតាំងធំអ្នកម្ចាស់ដើមការអាចអញ្ជើញភ្ញៀវទៅតាមចំនួនដែលអាចធ្វើបានអាចអញ្ជើញ ៥00នាក់ ៧00នាក់ ឬ១០០០នាក់ប៉ុន្តែត្រូវតែធានាចាំបាច់នៅការរក្សានូវគម្លាតនៅតាមតុទៅតាមទីកន្លែងធ្វើ។

សម្តេចតេជោបានបន្តទៀតថា “យើងមិនអាចកំណត់ចំនួនមនុស្ស ២00 នាក់ស្មើៗគ្នាបានទេ។ ដូចនេះសូមផ្ដល់ជូនបងប្អូនជនរួមជាតិគឺសម្រេចចិត្តទៅតាមទីកន្លែង និងមានមនុស្សតិចឬច្រើនគឺអាស្រ័យទៅលើទំហំនៃទីកន្លែង”។
ជាមួយនេះសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យមានការពិនិត្យឱ្យបានច្បាស់ចំនួនអ្នកដែលចូលរួមពិធីអាពាហ៍ពិពាហ៍អញ្ជើញតែមនុស្សណាដែលបានចាក់វ៉ាក់ សាំងបានពីរដូសឡើង ក៏ប៉ុន្តែក៏មានការលើកលែងក្នុងករណីអ្នកដែលមិនបានចាក់ដោយសារការហាមឃាត់របស់គ្រូពេទ្យគឺមិនជាបញ្ហានោះទេ។
ក៏ប៉ុន្តែអ្នកដែលគេចវេសពីការចាក់វ៉ាក់សាំងមិនគួរគប្បីត្រូវលើកទឹកចិត្តឲ្យមានការអញ្ជើញចូលរួមនៅក្នុងអាពាហ៍ពិពាហ៍នេះទេដែលវាអាចជាភ្នាក់ងារចម្លងមេរោគទៅកាន់អ្នកដ៏ទៃនៅក្នុងអាពាហ៍ពិពាហ៍។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា នេះជាការបើកទូលាយបន្ថែមទៀតសម្រាប់ការបើកប្រទេសឡើងវិញហើយក៏ជាការរៀបចំនូវពិធីឲ្យបានសមរម្យក្នុងពេលដែលយើង បានចាក់វ៉ាក់សាំងគ្រប់គ្រាន់។ ប៉ុន្តែសម្តេចក៏នៅតែអំពាវនាវឲ្យរក្សានូវគម្លាត បន្ថែមទៅដោយការចាក់វ៉ាក់សាំង បូកបន្ថែមទៅដោយវិធានការសុខាភិបាលដែលត្រូវប្រកាន់យកនៅពេលចូលទៅដល់កន្លែងពិធីនៅតែចាំបាច់សម្រាប់ឱ្យបងប្អូនមានសុវត្ថិភាពនៅក្នុងពេលចូលរួមពិធីរៀបអាពាហ៍ពិពាហ៍សម្រាប់គូស្រករថ្មី។ ជាមួយនេះសម្តេច ក៏បានសូមជូនពរឱ្យគូស្រករថ្មីដែលប្រុងនឹងរៀបការកុំឲ្យមានបញ្ហាកើតឡើង និងជាការបញ្ចប់កង្វល់របស់បងប្អូនដែលមានការពិបាកក្នុងការជ្រើសរើសភ្ញៀវមកចូលរួមពិធីការ៕
អត្ថបទៈ ណារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


