Connect with us

ព័ត៌មានជាតិ

លោក កឹម សុខា ផ្ញើសារសម្តែងការរន្ធត់ចំពោះការចូលទិវង្គតរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ

បានផុស

នៅ

លោក កឹម សុខា ប្រធានអតីតគណបក្សប្រឆាំងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈទំព័រហ្វេសប៊ុកបានចេញសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការយាងចូលទិវង្គតរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នៅប្រទេសបារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសាររំលែកទុក្ខ លោក កឹម សុខា បានលើកឡើងថា៖«សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់សោយទិវង្គត់នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ៧៧ ព្រះវស្សា ដោយរោគាពាធ។ ទូលព្រះបង្គំ ខ្ញុំមានសេចក្តីរន្ធត់ក្រៃលែង និងសូមចូលរួមរំលែកព្រះមរណទុក្ខជាមួយព្រះអង្គម្ចាស់ក្សត្រិយ៏ ជាព្រះជាយា ព្រះរាជបុត្រា បុត្រី និងសមាជិក សមាជិកា គណបក្សហ៊្វុនស៊ិនប៉ិចដោយក្តីសង្វេគ ស្ដាយស្រណោះ អាឡោះអាល័យជាអនេកចំពោះការបាត់បង់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ដែលជាព្រះស្វាមី ព្រះបិតា និងជាព្រះប្រធានជាទីគោរពស្រឡាញ់បំផុត»។

ជាមួយគ្នានេះ លោក កឹម សុខា ក៏ដូចជា ឥស្សរជនកម្ពុជាដទៃទៀតដែរ គឺបានឧទ្ទិសបួងសួង សូមឱ្យដួងព្រះវិញ្ញាណក្ខន្ធ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងទៅសោយក្នុងព្រះសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាប្រទេសបារាំង វេលាម៉ោង៣ និង៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ បើតាមគណបក្សហ៊្វុនស៊ិនប៉ិច គឺព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងត្រូវយាងដង្ហែមកកាន់ប្រទេសកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ។ គណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានជូនដំណឹងដល់សមាជិករបស់ខ្លួននៅតាមរាជធានី ខេត្ត ទាំងអស់ឱ្យរៀបចំនូវពិធីបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនាឱ្យបានសមរម្យ ដោយមានតាំងនូវព្រះឆាយាលក្ខណ៍ សម្ដេចក្រុមព្រះ ព្រះប្រធាន នៅតាមទីស្នាក់ការគណបក្សរាជធានី-ខេត្តរៀងៗខ្លួន ដើម្បីថ្វាយព្រះល័យ និងឧទ្ធិសព្រះមហាកុសល ថ្វាយសម្ដេចក្រុមព្រះ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម