ព័ត៌មានជាតិ
មន្ទីរសុខាភិបាលភ្នំពេញ បានត្រៀមខ្លួនជាស្រេចក្នុងការទប់ទល់ជំងឺកូវីដបំប្លែងខ្លួនអូមីក្រុង
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ នៅថ្ងៃទី០៥ធ្នូនេះថា បើទោះបីជាជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី បានមកដល់ប្រទេសម៉ាឡេស៊ី ដែលស្ថិតនៅតំបន់អាស៊ានក៏ដោយ ក៏មន្ទីរសុខាភិបាលបានត្រៀមលក្ខណៈរួចរាល់ហើយដែរ។

លោកវេជ្ជបណ្ឌិតបានបន្តថា ដោយសារកន្លែងព្យាបាល នៅសល់ទំនេរច្រើនដូចនេះ យើងមិនចាំបាច់ត្រៀមទៀតទេ ព្រោះរហូតមកដល់ពេលនេះ នៅមិនទាន់បញ្ជាក់ថា ជំងឺនេះមានការចម្លងរបៀបណានៅឡើយទេ។
លោកវេជ្ជបណ្ឌិត ថ្លែងដូច្នេះ «ខ្ញុំចង់បញ្ជាក់ថា អង្គការសុខភាពពិភពលោករហូតមកដល់ថ្ងៃទី០៥ធ្នូឆ្នាំ២០២១នេះ គឺមិនទាន់បានរកឃើញសញ្ញាណាមួយថា អូមីក្រុងបង្កជំងឺបណ្តាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរជាងជំងឺដែលតាមទេ។ មានន័យថា លក្ខណៈរបស់វាប្រហាក់ប្រហែលទៅនឹងដែលតាដែរ មិនមានអីគួរឱ្យប្រកាសអាសន្នទេ។ អីចឹងការព្យាបាលដូចជំងឺដែលតាទាំងអស់»។
ទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសកូវីដ-១៩ ឈោ្មះ អូមីក្រុងដែលជាប្រភេទវីរុសបំប្លែងថ្មី មានការចម្លងលឿន និងកំពុងឆ្លងរាលដាលតាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តវិធានការសំខាន់ៗ ជាពិសេសសូមបន្តអនុវត្តវិធានការ៣ការពារ និង៣កុំ ឱ្យបានហ្មត់ចត់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសកូវីដ-១៩ រួមទាំងអនុវត្តវិធានការសុខភាពសាធារណៈ សង្គមចាំបាច់នានាដូចជា ការពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ អនាម័យដៃដោយលាងសម្អាតញឹកញាប់ ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ១,៥ម៉ែត្រឡើង ការកែលម្អខ្យល់ចេញចូលនៃទីធ្លាក្នុងផ្ទះ ឬទីតាំងការងារ ឬទីតាំងប្រកបរបររកទទួលទាន ជៀសវាងកន្លែងមានមនុស្សច្រើនកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល និងទទួលចាក់ថ្នាំបង្ការជំងឺកូដ-១៩ ឱ្យបានគ្រប់ដួសមូលដ្ឋានទាំងអស់គ្នា។
លោករដ្ឋមន្ត្រីបានបន្ថែមថា ពលរដ្ឋ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬគ្រូពេទ្យដែលនៅជិតលោកអ្នក អំពីករណីសង្ស័យណាមួយដែលពាក់ព័ន្ធទៅនឹងភាពខុសប្លែកធម្មតានៃរោគសញ្ញា ឬជំងឺ និងត្រូវនៅដាច់ដោយឡែកដើម្បីកុំឱ្យមានការចម្លងបន្ត ទៅអ្នកដែលនៅជិតខ្លួនឬក្រុមគ្រួសារ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានស្នើឱ្យក្រុមការងារឆ្លើយតបបន្ទាន់ក្នុងករណីមានអ្នកជំងឺ និងស្លាប់កើនឡើងភ្លាមៗ សូមធ្វើការឲ្យលឿន និងយកសំណាកទៅវិភាគនៅម៉ាស៊ីន PCR។ ចំពោះមន្ត្រីតាមព្រំដែនទឹក គោកនិងអាកាសពេលរកឃើញមានវិជ្ជមានដោយតេស្តរហ័សក៏ធ្វើដូចគ្នាដែរ ដើម្បីទប់ស្កាត់អោយបានទាន់ពេលវេលាប្រសិនបើមានមេរោគបំប្លែងខ្លួនថ្មីនៅក្នុងប្រទេសកម្ពុជា ។
គួរបញ្ជាក់ថា វីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទ B1-1-529 ត្រូវបានរកឃើញដំបូងនៅប្រទេសបុតស្វាណា (Botswana) នៃទ្វីបអាហ្វ្រិក និងបានបន្តរាលដាលទៅដល់ប្រទេសមួយចំនួនទៀត នៅលើពិភពលោក៕ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


