ព័ត៌មានជាតិ
លោក កែវ រ៉េមី ស្នើឲ្យអាជ្ញាធរចូលរួមលើកកម្ពស់សិទ្ធិមនុស្ស និងកុំប្រើហិង្សាក្នុងពេលអនុវត្តតួនាទី
ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) នៅសាលាខេត្តកំពង់ចាម នាព្រឹកនៅថ្ងៃទី១០ ខែធ្នូ នេះ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើឱ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់ចូលរួមលើកកម្ពស់សិទ្ធិមនុស្ស ហើយកុំប្រើអំពើហិង្សាក្នុងពេលអនុវត្តតួនាទី និងភារកិច្ច។

ចំណែក លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមវិញ បានលើកឡើងថា ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍលើគ្រប់វិស័យ មិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់រូប (មិនថាបុរស ឬស្ត្រី) នោះឡើយ។ កិច្ចការទាំងនេះ អាចប្រព្រឹត្តទៅបាន គឺអាស្រ័យលើកត្តាសន្តិភាព។
បើតាមលោក អ៊ុន ចាន់ដា ខេត្តកំពង់ចាមបាន និងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ ទាំងផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គម បរិស្ថាន និងសមិទ្ធផលរូបវ័ន្តជាច្រើន ពិសេស ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែលើកកម្ពស់ជាបណ្តើរៗតាមរយៈការទទួលបាននូវសមិទ្ធផលនានា ពីរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជននានា ដូចជា ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត អគ្គីសនី និងទឹកស្អាតជាដើម។

ដោយឡែក លោក កែវ រ៉េមី វិញ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បាននាំមកនូវសុខសន្តិភាព ហើយតែងតែយកចិត្តទុកដាក់ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ការរំដោះប្រជាពលរដ្ឋពីរបបខ្មែរក្រហម និងការបញ្ចប់សង្រ្គាមទាំងស្រុងតាមរយៈនយោបាយឈ្នះ ឈ្នះ គឺជាការធានានូវសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិជាមូលដ្ឋានសំខាន់បំផុតរបស់មនុស្សគ្រប់រូប។
លោក កែវ រ៉េមី បានអះអាងទៀតថា ស្ថានទូតបរទេសមួយចំនួនបានកោតសរសើរចំពោះវិធានការរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ដែលបានគិតគូរបានម៉ត់ចត់រហូតទទួលបានចំណាត់ថ្នាក់លេខ៣ក្នុង ពិភពលោក ជាប្រទេសដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនបំផុត៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


