ព័ត៌មានជាតិ
វេទិកានិពន្ធនាយកសារព័ត៌មាន ថ្លែងអំណរគុណសម្ដេចតេជោ ដែលចាត់ទុកអ្នកសារព័ត៌មាន ជាក្រុម ត្រូវទទួលបានការចាក់វ៉ាក់សាំង មុនគេ
តាមរយៈសេចក្ដីថ្លែងការណ៍រួម នៃវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី ១៨ គឺនិពន្ធនាយកសារព័ត៌មាន តំណាងស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានផងនោះ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ទុកអ្នកសារព័ត៌មាន ជាក្រុមអាទិភាពមួយ ដែលត្រូវទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មុនគេ។
ក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២១នេះ បានរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើទី ១៨ ក្រោមប្រធានបទ «កូវីដ-១៩ ៖ បញ្ហាប្រឈម និងឱកាសសម្រាប់វិស័យសារព័ត៌មាន» ដែលមានការចូលរួមពីនិពន្ធនាយកសារព័ត៌មាន តំណាងស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានចំនួន ៦៨នាក់ មកពី ៤៦ស្ថាប័នសារព័ត៌មាន។
នៅក្នុងសេចក្ដីថ្លែងការណ៍រួម នៃវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី ១៨ ដែលបានអានដោយលោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ទុកអ្នកសារព័ត៌មាន ជាក្រុមអាទិភាពមួយ ដែលត្រូវបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មុនគេ។
វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា បានចាត់ទុកថា ការទទួលបានការចាក់វ៉ាក់សាំងពេញលេញ រហូតដល់ដូសទី ៣ គឺជាអាវក្រោះយ៉ាងសំខាន់ ក្នុងការការពារអ្នកសារព័ត៌មានពីការឆ្លងជំងឺកូវីដ-១៩។ លើសពីនេះទៀត វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ក៏បានថ្លែងអំណរគុណ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានចាត់ទុកវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាថា មានសារៈសំខាន់ និងបានយកឱកាសនេះ ដើម្បីថ្លែងសារទៅកាន់អ្នកសារព័ត៌មានជារៀងរាល់ឆ្នាំ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


