ព័ត៌មានជាតិ
ព្រឹកនេះ ប្រធានាធិបតីវៀតណាម ចូលក្រាបបង្គំគាល់សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ
នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាថ្ងៃទីពីរនៃដំណើរទស្សនកិច្ចរបស់លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ និងជាប្រធានាធិបតីវៀតណាម នៅប្រទេសកម្ពុជា។ បើតាមកម្មវិធីដែលបានគ្រោងទុក គឺនៅព្រឹកថ្ងៃពុធនេះ លោកប្រធានាធិបតី Nguyen Xuan Phuc ទទួលទានអាហារពេលព្រឹក ដែលរៀបចំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ។

បន្ទាប់មក លោក Nguyen Xuan Phuc នឹងអញ្ជើញចូលក្រាបបង្គំគាល់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជានៅវត្តឧណ្ណាលោម ។ ក្រោយមក លោកនឹងអញ្ជើញចូលក្រាបបង្គំគាល់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ប៊ូ គ្រី ព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា នៅវត្តស្វាយពពែ ហើយនៅវេលាម៉ោងជាង២ រសៀល លោកនឹងធ្វើដំណើរចេញពីស្ថានទូតវៀតណាមប្រចាំកម្ពុជា ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវៀតណាមវិញ។

លោក ង្វៀន សួនហ៊្វុក (NGUYEN XUAN PHUC) ប្រធានរដ្ឋវៀតណាម បានអញ្ជើញមកបំពេញទស្សនកិច្ចរយៈពេល២ ថ្ងៃនៅកម្ពុជា ដោយចាប់ពី២១ ដល់២២ ខែធ្នូ ឆ្នាំ២០២១។ នៅក្នុងដំណើរទស្សនកិច្ចថ្ងៃទី១ បន្ទាប់ពីមកដល់កម្ពុជា លោកបានអញ្ជើញចូលគាល់ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង និងអញ្ជើញចូលរួមប្រជុំកំពូលជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងទទួលទានអាហាររួមគ្នានៅវិមានសន្តិភាព។ នៅក្នុងកិច្ចប្រជុំ ជាមួយសម្តេចតេជោ ហ៊ុន សែន មានឯកសារចំនួន៧ ត្រូវបានចុះហត្ថលេខា។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ង្វៀន សួនហ៊្វុក មកកាន់ព្រះរាជាណាចក្រកម្ពុជានេះ នឹងបន្តពង្រឹង និងធ្វើឱ្យកាន់តែឲ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសន្តិភាព-ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


