ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យពីរនាក់ក្រោយឆែករកឃើញថ្នាំញៀនជាច្រើនកញ្ចប់
កម្លាំងនគរបាលប៉ុស្ដី៍ចោមចៅទី៣ នៃអធិការដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួន ជនសង្ស័យពីរនាក់ ក្រោយឆែករកឃើញថ្នាំញៀនជាច្រើនកញ្ចប់ដែលជនសង្ស័យលាក់ទុកក្នុងខ្លួន សំរាប់ប្រើប្រាស់និងចែកចាយបន្ត។

ក្នុងប្រតិបត្តិការណ៍បង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈាន ចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខវិទ្យល័យជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ថេង កុសល នាយប៉ុស្តិ៍នគរបាលចោមចៅទី៣បានប្រាប់ឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ហេង ធា ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអូជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ ទី២ ឈ្មោះ ឆេង ប៉ុន្នី ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រកដ មានស្រុកកំណើតនៅខេត្តកោះកុង។

លោក ថេង កុសល នាយប៉ុស្តិ៍នគរបាលចោមចៅទី៣បានបញ្ជាក់ឲ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនេះ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣បានល្បាតពួនស្ទាក់ក្នុងមូលដ្ឋានដើម្បីការពារសុវត្តិភាពជូនប្រជាពរដ្ធ។ ពេលដែលកម្លាំងកំពុងជិះល្បាតក៏ឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាម៉ាក អ៊ិចសៃទ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HA 1264ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ដោយមានការសង្ស័យក៏ហៅឈប់និងធ្វើការត្រួតពិនិត្យលើដងខ្លួនក៏រកឃើញថ្នាំញៀនមួយប្រអប់នៅក្នុងហោប៉ាវខោឈ្មោះ ហេង ធា ចំនួន២៧កញ្ចប់តូចទើបឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងនេះពិតជារបស់ខ្លួនពិតប្រកដមែន ដោយពួកគេទិញអស់ចំនួន៥០ដុល្លារ ដើម្បីយកទៅប្រើប្រាស់និងចែកចាយបន្តនៅឯខេត្ត។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដើម្បីចាត់ការតាមច្បាប់៕
អត្ថបតដោយ ៖សុខុម




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


