ព័ត៌មានជាតិ
អគារមជ្ឈមណ្ឌលព្យាបាលកម្ពស់៥ជាន់តម្លៃ៨លានដុល្លារ នឹងដាក់ប្រើប្រាស់នៅខែមេសាឆ្នាំក្រោយ
អគារមជ្ឈមណ្ឌលព្យាបាលត្រចៀក ច្រមុះ និងបំពង់កមានកម្ពស់៥ជាន់ដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យព្រះអង្គឌួង ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមេសាឆ្នាំ២០២២ខាងមុខនេះ។
លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៤ធ្នូនេះថាអគារមជ្ឈមណ្ឌលព្យាបាលត្រចៀក ច្រមុះ និងបំពង់ក ដែលមានកម្ពស់ ៥ជាន់ នៅមន្ទីរពេទ្យព្រះអង្គឌួង បានចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០២០ហើយតាមផែនការគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១ តែដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ គម្រោងនេះបានពន្យាពេល ទៅដើមឆ្នាំ២០២២វិញ។


លោក នាយកមន្ទីរពេទ្យបានបន្តថាតាមអ្នកជំនាញការកូរ៉េអគារនេះគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងកំឡុងខែមេសាឆ្នាំ២០២២ខាងមុខនេះ។
លោក នាយកមន្ទីរពេទ្យ បានបន្ដទៀតថា អគារនេះគ្រោងចំណាយថវិកាសរុបប្រមាណ ៨លានដុល្លារអាមេរិក ដោយនឹងត្រូវបានបំពាក់សម្ភារទំនើបបំផុត និងចាំបាច់នានា ដើម្បីពិនិត្យព្យាបាល និងវះកាត់ ធ្វើយ៉ាងណាបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីពេទ្យព្រះអង្គឌួងឱ្យល្អប្រសើរមួយកម្រិតទៀត។
លោក នាយកមន្ទីរពេទ្យ បានបន្ថែមថា នៅពេលអគារនេះសាងសង់រួចរាល់ហើយនឹងជួយបំពេញការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើង កាន់តែល្អបន្ថែមទៀត ខណៈដែលមន្ទីរពេទ្យព្រះអង្គឌួងសព្វថ្ងៃនេះ ផ្ដល់សេវាថែទាំជំងឺជូនប្រជាពលរដ្ឋ មានចំនួនច្រើនក្នុងមួយថ្ងៃៗ ជាពិសេស កម្មករ កម្មការិនី។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលធ្លាប់បានលើកឡើងថា កន្លងមកនេះ ភាគីកូរ៉េ បានជួយឧបត្ថម្ភគាំទ្រ ថវិកា ក្នុងការជួយសាងសង់មន្ទីរពេទ្យ ដូចជាជួយសាងសង់មន្ទីរពេទ្យខេត្ដពោធិ៍សាត់, សាងសង់បន្ថែមនៅមន្ទីរពេទ្យខេត្ដបាត់ដំបង, និងអគារភ្នែកនៅមន្ទីរពេទ្យព្រះអង្គឌួងមានកម្ពស់៣ជាន់។ លើសពីនេះ បានជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងវិស័យសុខាភិបាលហើយក្នុងស្ថានភាពបច្ចុប្បន្នភាពការរាលត្បាតជំងឺកូវីដ១៩នេះ ភាគីកូរ៉េបានជួយគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយផ្ដល់ជំនួយជាសម្ភារបរិក្ខារពេទ្យផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


