ព័ត៌មានជាតិ
បេក្ខជនជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី មានវត្តមានចូលប្រឡងបាក់ឌុប ១០០%
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២១ នៅខេត្តមណ្ឌលគិរី ក្នុងឆ្នាំ ២០២១ នេះ មានវត្តមាន ១០០% ខណៈ មានបេក្ខជន ៧ នាក់អវត្តមាន។

លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅ រសៀលថ្ងៃទី ២៨ ខែធ្នូ នេះថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាជនជាតិដើមភាគតិច ព្នង នៅខេត្តមណ្ឌលគិរី ១០០% គឺមានចំនួន ១៦៥ នាក់ ក្នុងនោះស្រី ៩២ នាក់ កំពុងមានវត្តមានក្នុងដំណើរការប្រឡងទាំងអស់។ ចំណែក បេក្ខជនអវត្តមានសរុបមានចំនួន ៧ នាក់ ក្នុងនោះ ស្ត្រី ៣ នាក់។

លោក ទឹម សង្វាត លើកឡើងថា ការប្រឡងនៅថ្ងៃទី២នេះ សភាពការណ៍មិនមានខុសប្លែកពីម្សិលមិញទេ ដោយអត់មានបេក្ខជនណាធ្វើខុសវិន័យការប្រឡងទេ គឺបេក្ខជនអនុវត្តតាមបទបញ្ជាបានល្អណាស់ នៅឆ្នាំនេះ។ លោកបញ្ជាក់បន្ថែមថា ក៏មិនមានបេក្ខជនមានកម្ដៅលើសដែរ គឺមានតែបេក្ខជន ២ នាក់ មានបញ្ហាសុខភាពបន្តិចបន្តួច ដូចជាខ្យល់ ឬវិលមុខ ប៉ុន្តែអាចបន្តដំណើរការប្រឡងបន្ទាប់ពី បានសម្រាក និងក្រុមគ្រូពេទ្យដាក់ខ្យល់អុកស៊ីសែន និងផ្ដល់ថ្នាំ។

លោក ទឹម សង្វាត មានប្រសាសន៍បន្តថា៖ “ខ្ញុំសូមសរសើរដោយស្មោះចំពោះបេក្ខជនឆ្នាំនេះ ជាយុវជនជំនាន់ថ្មី ដែលមានការខិតខំ ហើយស្មោះត្រង់ អត់មានការលួចលាក់សំណៅឯកសារអ្វីចូលបន្ទប់ប្រឡងទេ ដែលនេះជាភាពក្លាហាន ការជឿជាក់លើសមត្ថភាពខ្លួនឯងជាធំ។ ថ្វីដ្បិតកម្ពុជាជួបវិបត្តិកូវីដ-១៩ ពិតមែន ប៉ុន្តែបេក្ខជននៅតែរក្សាវិន័យបានល្អដដែល”។

គួរបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជាសម្រាប់ខេត្តរតនគិរី នៅ ថ្ងៃទី ២៧ និង ២៨ ខែធ្នូ ឆ្នាំ ២០២១ នេះ បេក្ខជនសរុបមានចំនួន ៤៧៥ នាក់ មាន ស្រី ២៥៦ នាក់។ ចំណែកមណ្ឌលប្រឡងមានចំនួន ២ មណ្ឌល ស្ថិតនៅក្នុងទីរួមខេត្ត។ ក្នុងនោះមាន មណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ខាងកើត ប្រើសម្រាប់ ថ្នាក់វិទ្យាសាស្រ្ដសង្គម ចំណែកខាងត្បូង ប្រើសម្រាប់ ថ្នាក់វិទ្យាសាស្ត្រពិត៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


