ព័ត៌មានជាតិ
ក្រសួងអប់រំ ចាប់ផ្តើមដំណើរការកំណែសន្លឹកកិច្ចការ ប្រឡងបាក់ឌុប
ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមដំណើរការកំណែសន្លឹកកិច្ចការប្រឡងបាក់ឌុបរយៈពេលពេល១សប្តាហ៍ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៣០-៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២២។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ មានប្រសាសន៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា បន្ទាប់ពីហឹបវិញ្ញាសារបស់បេក្ខជន ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទូទាំងប្រទេស បានដឹកប្រកបដោយសុវត្ថិភាព មករក្សាទុកនូវមណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញរួចមកនៅពេលព្រឹកនេះ គណៈកម្មការអប្បមាទទូទាំងប្រទេសប្រគល់ដុំកិច្ចការមណ្ឌលសំណេររបស់ខ្លួន និងឯកសារនានាជូនប្រធានអនុប្រធានគណៈកម្មការកណ្ដាលមណ្ឌលកំណែគណៈកម្មការសម្ភារ និងគណៈកម្មការឯកសារនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។

លោកបានបន្តថា ដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ហើយមណ្ឌលកំណែត្រូវបានប្រមូលផ្តុំកែនៅរាជធានីភ្នំពេញ តាមមណ្ឌលកំណែចំនួន១០ដោយបែងចែកទៅតាមមុខវិជ្ជាប្រឡងនីមួយៗរួមមាន៖
១. មណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិ សម្រាប់មុខវិជ្ជា អក្សរសាស្ត្រខ្មែរ ២. មណ្ឌលកំណែ វិទ្យាល័យបាក់ទូក សម្រាប់មុខវិជ្ជា គណិតវិទ្យា។ ៣. មណ្ឌលកំណែ អនុវិទ្យាល័យចតុមុខ សម្រាប់មុខវិជ្ជា ភាសាបរទេស។ ៤. មណ្ឌលកំណែ វិទ្យាល័យវត្តកោះ សម្រាប់មុខវិជ្ជា រូបវិទ្យា។ ៥. មណ្ឌលកំណែ វិទ្យាល័យព្រះយុគន្ធរ សម្រាប់មុខវិជ្ជា ភូមិវិទ្យា។៦. មណ្ឌលកំណែ វិទ្យាល័យទួលទំពូង សម្រាប់មុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា។ ៧. មណ្ឌលកំណែ វិទ្យាល័យ ជា ស៊ីម បឹងកេងកង សម្រាប់មុខវិជ្ជា គីមីវិទ្យា។ ៨. មណ្ឌលកំណែ វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ សម្រាប់មុខវិជ្ជា ប្រវត្តិវិទ្យា។
៩. មណ្ឌលកំណែ វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក សម្រាប់មុខវិជ្ជា សីលធម៌-ពលរដ្ឋវិជ្ជានិង១០៖ មណ្ឌលកំណែ វិទ្យាល័យបឹងត្របែក សម្រាប់មុខវិជ្ជាជីវវិទ្យា។

បើតាមលោក រស់ សុវាចា ដំណើរការប្រឡងបាក់ឌុប ឆ្នាំ២០២១នេះ មានមណ្ឌលប្រឡងចំនួន ២០៤ ចែកចេញជា ៤ ៦១៦បន្ទប់ និងមានបេក្ខជនចុះឈ្មោះប្រឡង សរុបចំនួន ១១៤ ១៨៥នាក់ ស្រី ៦០ ៣៩៧នាក់។ប៉ុន្តែក្នុងដំណើរការប្រឡងរយៈពេលពីរថ្ងៃ (២៧និង២៨ធ្នូ) មានបេក្ខជនអវត្តមានសរុប ៤ ៤៣០ នាក់ (ស្រី ១ ៨២៧ នាក់) ត្រូវជា៣,៨៨ ភាគរយ នៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប។

លោក រស់ សុវាចា បានបញ្ជាក់ថា បន្ទាប់ពីដំណើរការកំណែសន្លឹកកិច្ចការប្រឡងរួច នឹងចាប់ផ្តើមធ្វើការស្រង់ពិន្ទុចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២២ ហើយលទ្ធផលនៃការប្រឡង នឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡង ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡង ក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ របស់ក្រសួងអប់រំផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


