ព័ត៌មានជាតិ
រមណីយដ្ឋាន បុរីអូរស្វាយសែនជ័យ ត្រៀមទទួលស្វាគមន៍អ្នកទេសចរ ទៅលេងឆ្នាំថ្មី
មន្រ្តីមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានណែនាំដល់សហគមន៍រមណីយដ្ឋានទេសចរណ៍ចំនួន ២ នៅស្រុកបុរីអូស្វាយសែនជ័យឲ្យពង្រឹងគុណភាពវិស័យទេសចរណ៍ដើម្បីធានាសុវត្ថិភាព និងទាក់ទាញភ្ញៀវទេសចរ ឲ្យមកលេងបានច្រើនដើមឆ្នាំ២០២២ខាងមុខនេះ។

សូមរំឭកផងដែរថា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីមគ្គុទេសទេសចរណ៍សហគមន៍កន្លងមកនេះ លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា ប្រជាសហគមន៍ត្រូវតែរៀបចំកន្លែងរមណីយដ្ឋានឲ្យមានភាពបៃតង ដើម្បីទាក់ទាញភ្ញៀវមកលេងកម្សាន្តឱ្យបានច្រើន នៅក្នុងឱកាសឆ្នាំ ២០២២ ឈានចូលមកដល់ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ។
លោកបញ្ជាក់ថា នៅពេលមានភ្ញៀវមកលេងច្រើន យើងកាន់តែខិតខំកែច្នៃធ្វើម្ហូបអាហារឱ្យមានរសជាតិឆ្ងាញ់លក់តម្លៃសមរម្យ មានអនាម័យល្អ និងបង្កើននូវទំនុកចិត្ត មានភាពរាក់ទាក់ ធ្វើឱ្យភ្ញៀវមកលេងម្ដងហើយចង់មកម្ដងទៀត។

លោកបញ្ជាក់បន្ថែមថា មិនមែនមានន័យថា ភ្ញៀវទេសចរណ៍មកកម្សាន្តលេងយើងមានឱកាស យើងប្រើប្រាស់តម្លៃហួសហេតុ ធ្វើឲ្យបាត់បង់អារម្មណ៍សប្បាយ ក្នុងគ្រួសារគេ អញ្ចឹងសូមកំណត់តម្លៃឱ្យបានច្បាស់ គ្រប់គ្រងឲ្យបាននៅក្នុងសហគមន៍និមួយៗ ហើយអ្វីជាសំខាន់មួយទៀតពាក់ព័ន្ធពីក្រមសីលធម៌របស់យើង ហើយបើភ្ញៀវភ្លេចរបស់ត្រូវស្វែងរកម្ចាស់ ត្រូវស្វែងរកភ្ញៀវឱ្យឃើញ ដើម្បីផ្តល់នូវរបស់បានទៅកាន់ភ្ញៀវវិញ ដោយសុវត្ថិភាព មិនមែនមានន័យថា ភ្ញៀវភ្លេចរបស់លើទូក ភ្ញៀវភ្លេចរបស់កន្លែងណាមួយ ភ្ញៀវជ្រុះរបស់មកដល់បាត់ នៅត្រឹមសហគមន៍យើងទេ។

លោកស្រី សែន វាសនា សមាជិកសហគមន៍រមណីយដ្ឋានអូរស្វាយបានបញ្ជាក់ថា ប្រជាសហគមន៍រីករាយនឹងប្រឹងប្រែងអនុវត្តតាមការណែនាំរបស់មន្ទីរទេសចរណ៍ ព្រោះយើងបានលើកស្ទួយវិស័យទេសចរណ៍នៅមូលដ្ឋានរបស់យើងឡើងវិញ។
លោកស្រីអះអាងថា កិច្ចការងារនេះ និងរួមគ្នារៀបចំឱ្យមានបរិស្ថានស្អាត កែច្នៃចំណីអាហារឱ្យបានច្រើនមុខសម្រាប់លក់ជូនភ្ញៀវ ពង្រីកកន្លែងអង្គុយកំសាន្តបន្ថែមឲ្យបានច្រើន និងល្អជាងឆ្នាំមុន ដូចជាកន្លែងចងអង្រឹង សំអាតស្មៅកន្លែងអង្គុយ រៀបចំឲ្យមានធុងសំរាម និងបង្គន់អនាម័យ និងរៀបចំទូកចំលងឱ្យមានសុវត្ថិភាពផងដែរ។

សូមបញ្ជាក់ថា រមណីយដ្ឋានបុរីអូស្វាយសែនជ័យនេះជាតំបន់ទេសចរណ៍ធម្មជាតិនៅតាមដងទន្លេមេគង្គមានតំបន់រ៉ាមសារ ជិះទូកទស្សនា បានបង្កើតឡើងជាង១០ឆ្នាំមកហើយ ដែលមានទីតាំងស្ថិតនៅក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ មានចំងាយពីទីរួមខេត្តប្រមាណ៥៦គីឡូម៉ែត្រ ប៉ុន្តែនៅមិនទាន់មានដៃគូជួយអភិវឌ្ឍន៍នៅឡើយទេ ហើយបច្ចុប្បន្ននេះ អាជ្ញាធរបានសាងសង់ផ្លូវគ្រួសក្រហម និងផ្លូវកៅស៊ូសម្រាប់ ធ្វើដំណើទៅមកបានស្រួលហើយ៕
អត្ថបទ៖ ងិនលីម
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


