Connect with us

ព័ត៌មានជាតិ

គម្រោងសាងសង់អគារមន្ទីរពេទ្យ តេជោសែនកោះធំ ត្រូវបានរៀបចំពិធីក្រុងពាលីបុកគ្រឹះជាផ្លូវការ

បានផុស

នៅ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបុកគ្រឹះសាងសង់ អគារមន្ទីរពេទ្យតេជោ សែនកោះធំ នៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល។

នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ ខួបអនុស្សាវរីយ៍លើកទី ៤៣ ៧មករា ១៩៧៩ និង ៧មករា ២០២២ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ផ្ដល់ឱកាសឲ្យយើងទាំងអស់គ្នា បានជួបជុំគ្នាថ្ងៃនេះ ដើម្បីបញ្ចុះបឋមសិលា កសាងមន្ទីរពេទ្យជូនប្រជាពលរដ្ឋ នាពេលនេះ។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែម ពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលផ្ដល់ឱកាសឲ្យយើងបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទាក់ទាញវិនិយោគិនមកបណ្ដាក់ទុននៅកម្ពុជា ទាក់ទាញទេសចរណ៍មកលេងកម្ពុជា នាំយកផលិតផលទៅលក់នៅបរទេស បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីផងដែរថា មន្ទីរពេទ្យនេះសាងសង់ឡើង ដោយថវិកាបានមកពីការចូលរួមវិភាគទាន របស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ គ្រោងចំណាយថវិកាសរុបទាំងអស់ប្រមាណ ១០លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះការសាងសង់រចនាសម្ព័ន្ធ អគារមន្ទីរពេទ្យ គ្រោងចំណាយទឹកប្រាក់ប្រមាណ ៦លាន ២សែនដុល្លារអាមេរិក និងការបំពាក់សម្ភារបរិក្ខារពេទ្យ គ្រោងចំណាយទឹកប្រាក់ពី ៤ ទៅ ៥លានដុល្លារអាមេរិកថែមទៀត។

បន្ថែមពីលើនេះ មន្ទីរពេទ្យនេះត្រូវប្រសិទ្ធនាមថា មន្ទីរពេទ្យតេជោសែនកោះធំ និងក្លាយជាមន្ទីរពេទ្យមានទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈ ជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។

សូមជម្រាបជូនថា គម្រោងសាងសង់អគារថ្មី នៃមន្ទីរពេទ្យតេជោសែនកោះធំនេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើម របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ 

គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន៖ ការសាងសង់អគារថ្មីចំនួន ៣ខ្នង ១)អគារមន្ទីរពេទ្យ ចំនួន ១ខ្នង មាន ៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ ២) អគារខាងឆ្វេង ចំនួន ១ខ្នង មាន ២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី ១មានទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ ៣) អគារខាងស្តាំចំនួន ១ខ្នង មាន ២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី ១ មានទំហំ ៥០០ម៉ែត្រការ៉េ  ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ។

អគារទាំង ៣ ខាងលើមានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០ គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឲ្យការព្យាបាល គ្រោងចំណាយពេលសាងសង់ចំនួន ១២ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ ២០២២ និងគ្រោងបញ្ចប់ការសាងសង់ នៅខែធ្នូ ឆ្នាំ២០២២៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃផ្គត់ផ្គង់លើ​ការបោះពុម្ពប្រតិទិនទូគមនាគមន៍កម្ពុជាបញ្ឈរលើតុឆ្នាំ២០២៣

ជីវិតកម្សាន្ដ៧ ម៉ោង មុន

បវរកញ្ញា Han Lay អតីត Miss Grand មីយ៉ាន់ម៉ា ទទួលបានសិទ្ធិរស់នៅប្រទេសកាណាដា

សន្តិសុខសង្គម៧ ម៉ោង មុន

រថយន្ត​ឡិច​ស៊ីស “lexus” 570 របស់លោក​អភិបាលខេត្ត​មណ្ឌលគិរី បើក​បុក​មនុស្ស​២​នាក់​ស្លាប់ យ៉ាង​អាណោច​អាធ័ម

សន្តិសុខសង្គម៨ ម៉ោង មុន

កំណាត់​ផ្លូវជាតិ​លេខ៦ នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ស្ទោង​ស្រក​ជិត​អស់ហើយ នៅ​លិច​ដោយ​ដុំ​សរុប​ជាង​៥០០​ម៉ែត្រ

វប្បធម៌ ជំនឿ៨ ម៉ោង មុន

យល់សប្តិឃើញ “ពស់បៃតង” ជាសញ្ញានៃឧបសគ្គនៅក្នុងជីវិតប្ដីប្រពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម