Connect with us

ព័ត៌មានជាតិ

សាខា ក.ប.ប ខេត្ត ចុះពិនិត្យផលិតផលក្នុងផ្សារមេមត់ ការពារប្រយោជន៍អ្នកប្រើប្រាស់

បានផុស

នៅ

ខេត្តត្បូងឃ្មុំ៖ ថ្មីៗនេះ មន្ត្រីជំនាញសាខានៃ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប. ខេត្តត្បូងឃ្មុំ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យផលិតផលទំនិញនៅផ្សារមេមត់ ស្រុកមេមត់ ជាប្រយោជន៍ជួយដល់ប្រជាពលរដ្ឋទិញយកទៅប្រើប្រាស់ទទួលបាននូវផលិតផលប្រកបដោយគុណភាព មិនប៉ះពាល់ដល់សុខភាព អស់ថវិកា តែយើងទិញបានទំនិញមានគុណភាព ណែនាំដល់អាជីវករដែលលក់ទំនិញទាំងឡាយដែលមិនបានបង់ពន្ធត្រឹមត្រូវ ទាំងពន្ធគយ និង ពន្ធដារ ត្រូវនាំគ្នាទៅបង់ពន្ធជូនរដ្ឋ ដើម្បីជៀសវាងការបាត់បង់ចំណូលថវិការដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាន វិជ្ជាសារ៉ាវុទ្ធ បានឱ្យដឹងថា ការលក់ដូររបស់អាជីវករមានលក្ខណៈល្អត្រឹមត្រូវច្រើន ហើយទំនិញដែលមិនអនុលោមភាពមានតិចតួចទេ។ តួនាទីរបស់ ក.ប.ប គឺការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំគ្រប់រូបភាព គ្រប់មធ្យោបាយ ព្រោះក្នុងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ មាត្រា ៣០ បានចែងច្បាស់ណាស់ អំពីសិទ្ធិរបស់មន្ត្រីស៉ើបអង្កេត គឺអង្កេតទៅលើមុខទំនិញ ទៅលើដេប៉ូមួយចំនួនដែលឃើញថា មានដាក់តាំងលក់ ទំនិញដែលមានហានិភ័យចំពោះសុខភាពអ្នកប្រើប្រាស់។

លោកបានបញ្ជាក់ថា ជាទូទៅក្រុមការងារបានឃើញដូចជា ទំនិញមួយចំនួនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចរាចរណ៍នៅលើទីផ្សារ ដូចជាការមិនមានបិទស្លាកសញ្ញាត្រឹមត្រូវ ការមិនមានបំពេញកិច្ចត្រួតពិនិត្យពីមន្ត្រីជំនាញផ្សេងៗទៀតដែលពាក់ព័ន្ធ ដូចជាទំនិញនាំចូល រួចពីមន្ត្រីព្រំដែនហើយ ម្ចាស់ទំនិញអាចចរាចរណ៍ដោយសេរីនោះទេ គឺនៅមានមន្រ្តីជំនាញ ក.ប.ប មួយទៀតដែលឃ្លាំត្រួតពិនិត្យ និងអាចឃាត់ទុកបណ្ណោះអាសន្នគ្រប់ករណីដែលមិនអនុលោមតាមច្បាប់ ព្រោះមន្រ្តីជំនាញត្រូវការពារអ្នកប្រើប្រាស់ ទប់ស្កាត់បង្ក្រាបការក្លែងបន្លំ ទាំងការនាំចូលផុតពីមន្ត្រីជំនាញព្រំដែន ដោយត្រូវតាមប្រមាញ់រហូត ទាំងនៅក្នុងមធ្យោបាយផ្ទុក ឃ្លាំងស្តុក ទីកន្លែងផ្សេងៗទៀតដែលពាក់ព័ន្ធ និងគេហដ្ឋានតាំងលក់ ពិសេសគឺការស៉ើបអង្កេត បើមិនលាតត្រដាងបទដ្ឋានព័ត៌មានច្បាស់លាស់  ឬគុណភាព សុវត្ថិភាពទំនិញ ត្រូវពិន័យជាប្រាក់ដោយសរសេរបណ្ណឱ្យបង់ប្រាក់ពិន័យភ្លាមៗនៅនឹងកន្លែងតែម្តង។

កម្លាំងជំនាញនឹងចុះទៅគ្រប់ទីកន្លែងក្នុងខេត្តត្បូងឃ្មុំដើម្បីពន្យល់ណែនាំឱ្យអាជីវករតាំងលក់ទំនិញទាំងអស់ ត្រូវលក់ទំនិញដែលមានគុណភាព សុវត្ថិភាព ជាប្រយោជន៍ដល់ខ្លួនជាអ្នកលក់បានចំណេញប្រាក់ ឯអ្នកទិញបានចម្រើនសុខភាព។

លោកប្រធាន សាខា ក.ប.ប ខេត្ត បានបញ្ជាក់ទៀតថា ជាលទ្ធផលមន្ត្រីជំនាញបានធ្វើការដកហូតផលិតផលដែលមិនអនុលោមច្បាប់ មានដូចខាងក្រោម៖

១- ស្ករ Milky Vitamin Candy ចំនួន ២៥ កំប៉ុង ស្មើ ១២,៥ គីឡូក្រាម

២- ឡេ Yura in White ចំនួន ៦កំប៉ុង ស្មើ ១,៨ គីឡូក្រាម

៣- ឡេ Vitamin Candy ចំនួន ២០ កំប៉ុង ស្មើ ៦ គីឡូក្រាម

៤- ឡេកូនក្រមុំ ចំនួន ១៥ កំប៉ុង ស្មើ ៧.៥ គីឡូក្រាម

៥- ធុងលាយឡេ និងឡេ ចំនួន ២ គីឡូក្រាម

៦- ឡេកំប៉ុងចម្រុះ ចំនួន ៧,៥ គីឡូក្រាម

៧- ឡេ DDY White 3days ចំនួន ៩៤ កំប៉ុង ស្មើ ៦៥,៨ គីឡូក្រាម

សរុបមានចំនួន ១០៣,១០ គីឡូក្រាម ហើយមន្ត្រីជំនាញបានធ្វើការពន្យល់ណែនាំដល់អាជីវករឱ្យដាក់តាំងលក់ផលិតផលទំនិញប្រកបដោយស្តង់ដារអនាម័យខ្ពស់ ចេះមើលអាយុកាលទំនិញ និងផលិតផលទំនិញដែលអនុលោមច្បាប់ មុននិងលក់ទៅដល់ដៃអ្នកប្រើប្រាស់ ជៀសវាងការខាតបង់សេដ្ឋកិច្ចគ្រួសារ និងប្រឈមចំពោះមុខច្បាប់៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី​​​

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៥៨ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម