ព័ត៌មានជាតិ
ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដឹកនាំកម្លាំងក្រោមឱវាទលើកស្លាកខ្លោងទ្វារចូលប៉ុស្តិ៍
លោកឧត្តមសេនីយ៍ទោ ហួត សុធី បានចុះដឹកនាំកម្លាំងក្រោមឱវាទ លើកស្លាកខ្លោងទ្វារចូលប៉ុស្តិ៍ ចំនួន ២ កន្លែង កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១។

នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អមដំណើរដោយ លោកស្នងការរង លោកមេបញ្ជាការ មេបញ្ជាការង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង០៦ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០២ បានធ្វើការលើកស្លាកខ្លោងទ្វារ ចូលប៉ុស្តិ៍នគរបាលការពារព្រំដែនគោករំដួល និងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប្រាសាទតាមន្ត នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០២ ។

ក្នុងឱកាសនោះផងដែរ លោកស្នងការ ក៏មានមតិសំណេះសំណាល ជាមួយកងកម្លាំងនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០២ និងណែនាំផ្តាំផ្ញើបន្ថែម ឱ្យកងកម្លាំងទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បង្កើនស្មារតីគោរពវិន័យ ប្រចាំការ និងចេញល្បាតត្រួតពិនិត្យតាមភូមិសាស្ត្រព្រំដែនឱ្យបានញឹកញាប់ជាប្រចាំ ដោយស្មារតីទទួលខុសត្រូវខ្ពស់។


ជាមួយគ្នានោះ លោកស្នងការ ក៏បានផ្ដល់នូវថវិកា មួយចំនួន ដល់អតីតនាយប៉ុស្ដិ៍ និងនាយរងប៉ុស្ដិ៍ ដែលបានចូលនិវត្តន៍ ផងដែរ។ សូមបញ្ជាក់ថា រយៈពេល ១ ឆ្នាំកន្លងមកនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បន្ទាប់ពីបានកសាងខ្លោងទ្វារ-របង ប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន ១៦ លោកស្នងការ ក៏បានកសាងនូវខ្លោងទ្វារ-របងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ចំនួន ០៤ និងកសាងខ្លោងទ្វារ-របង ទីបញ្ជាការដ្ឋាន ចំនួន ០២ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០២ និង ៩០៥ និងជួសជុលអគារប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលទ្រុឌទ្រោមឲ្យក្លាយជាប៉ុស្តិ៍រឹងមាំ ចំនួន ០២ ផងដែរ៕

អត្ថបទ៖ ចាន់ ធី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


