Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​សឹង្ហ​បុរី គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា

បានផុស

នៅ

ការប្រកាស​គាំទ្រ​របស់​នាយករដ្ឋមន្ត្រី​សឹង្ហ​បុរី ឯកឧត្តម លី ស៊ាន​លុង (Lee Hsien Loong) បាន​ធ្វើឡើង​នៅក្នុង​ជំនួប​សន្ទនា​ការងារ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​ប្រព័ន្ធ​វីដេអូ នា​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​នេះ​។

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​នោះ​ថា នៅក្នុង​ជំនួប​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម Lee Hsien Loong បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​ទាក់ទង​ទៅនឹង​ស្ថាន​ភាគ​ស្ថាន​ការ​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា ក៏ដូចជា​នៅ​សឹង្ហ​បុរី ហើយ​អ្វីដែល​ជាសំខាន់​ទៀត​នោះ សម្ដេច​តេ​ជោ​បាន​ជម្រាបជូន​នាយករដ្ឋមន្ត្រី​សឹង្ហ​បុរី​អំពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ស​ម្ដេចទៅ​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្មីៗ​នេះ និង​លទ្ធផល​ទាំងឡាយ​ទាក់ទង​ទៅនឹង​ដំណើរ​ទស្សនកិច្ច​នេះ ជាពិសេស​គោលបំណង​របស់​សម្ដេច គឺ​ដើម្បី​ជួយ​ដល់​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា ដើម្បី​ឲ្យ​មាន​បទ​ឈប់​បាញ់​ជាបន្ទាន់ និង​ចែក​ជំនួយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា ហើយ​មួយទៀត គឺ​ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ចសន្ទនា រវាង​ភាគី​ពាក់ព័ន្ធ​នៅ​មី​យ៉ាន់​ម៉ា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ឆ្លើយតប ឯកឧត្តម លី ស៊ាន​លុង បាន​អរគុណ​ចំពោះ​គោលបំណង​របស់​ក​ម្ពុ​ជា​ក្នុងការ​ចូលរួមចំណែក​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​គូសបញ្ជាក់ថា លោក​ពិតជា​គាំទ្រ​នូវ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ជាពិសេស​ក្នុងនាម​ប្រធាន​អាស៊ាន និង​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។

ជា​ចុងក្រោយ​លោក Lee Hsien Loong នាយករដ្ឋមន្ត្រី​សឹង្ហ​បុរី បាន​ឯកភាព​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី​ថា ការងារ​បន្ត​ទុក​ឲ្យ​រដ្ឋមន្ត្រីការបរទេស​អា​ស៊ាន​បើក​កិច្ចប្រជុំ ដើម្បី​ត្រួត​ពិនិត្យមើល​បន្តទៀត និង​ការងារ​របស់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ដែល​ក្នុងស្ថានភាព​នេះ​តម្រូវ​ឲ្យ​ជួយ​ដល់​មី​យ៉ាន់​ម៉ា ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។​

សូម​បញ្ជាក់​ថា ដើម្បី​ជួយ​មី​យ៉ាន់​ម៉ា ក៏ដូចជា​អាស៊ាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ទៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា រយៈពេល​២​ថ្ងៃ កាលពី​ថ្ងៃទី​០៧ និង​០៨ ខែមករា ឆ្នាំ​២០២២ ហើយ​ទស្សនកិច្ច​ទទួលបាន​ផ្លែផ្កា​យ៉ាងខ្លាំង ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង បានប្រកាស​ពីបទ​ឈប់​បាញ់​គ្នា​ជាមួយ​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច​ទាំងអស់ ក្នុង​រយៈពេល​៥​ខែ រហូតដល់​ចុងខែ​កុម្ភៈ ឆ្នាំ​២០២២ និង​បានសម្រេច​ពន្យារ​បទ​ឈប់​បាញ់​គ្នា​បន្ថែមទៀត រហូតដល់​ចុងឆ្នាំ​២០២២​។

ជាមួយគ្នា​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍​មីន អោ​ង ឡាំង ក៏បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យទទួល​អនុវត្ត​បទ​ឈប់​បាញ់​គ្នា ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ និង​ប្រជាជន​បញ្ឈប់​រាល់​អំពើហិង្សា និង​ប្រកាន់​នូវ​ភាព​អត់ធ្មត់​ខ្ពស់បំផុត ដែល​ទង្វើ​ទាំងនេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការគាំទ្រ​យ៉ាងខ្លាំង ក្នុង​គោលបំណង​កាត់បន្ថយ​ភាព​តានតឹង និង​បើកផ្លូវ​ឱ្យមាន​កិច្ចសន្ទនា​ប្រកបដោយ​ស្មារតី​ស្ថាបនា រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​ឈានទៅ​សម្រេចបាន​នូវ​ស​ន្ថិ​ភាព​យូរអង្វែង និង​ការអភិវឌ្ឍ​ជាតិ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ មីន អោ​ង ឡាំង ក៏បាន​ស្វាគមន៍​ការចូលរួម​របស់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ស្តីពី​មី​យ៉ាន់​ម៉ា ដើម្បី​ចូលរួម​ក្នុង​កិច្ចពិភាក្សា​អំពី​បទ​ឈប់​បាញ់​ជាមួយ​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ប្រាប់ មីន អោ​ង ឡាំង ដែរ​ថា តាម​បទពិសោធន៍ និង​មេរៀន​ដែល​កម្ពុជា​ទទួលបាន​ពី​ដំណើរការ​សន្តិភាព​, សន្តិភាព​ពេញលេញ និង​ការបង្រួបបង្រួម​ជាតិ មិនអាច​សម្រេច​បានទេ ប្រសិនបើ​គ្មាន​ការចូលរួម និង​ការ​ព្រមព្រៀងគ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

ដើម្បី​សម្រេច​តាម​អនុ​សាស​ន៍​សម្តេច​តេ​ជោ នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង បាន​ធានា​ពី​ការសម្របសម្រួល​ដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​នៅ​មី​យ៉ាន់​ម៉ា និង​ការជួប​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច ដោយ​ពិចារណា​ទៅលើ​ស្ថានការណ៍​ជាក់ស្តែង​នៅ​មី​យ៉ាន់​ម៉ា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម