ព័ត៌មានជាតិ
ក្មេងៗក្នុងមណ្ឌលកុមារកំព្រា៧៤នាក់ទទួលអំណោយពីសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តតាកែវ
ក្រុមការងារសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តសាខាខេត្តតាកែវ ដឹកនាំដោយលោក លី សាវេត អភិបាលរងខេត្តតាកែវ និងជាប្រធានសមាគម នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នេះ បានយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានិត និងលោកស្រី ដែលចូលរួមពីសមាជិកសមាគមទៅប្រគល់ជូនក្មេងៗកុមារកំព្រានៅមណ្ឌលកុមារកំព្រាខេត្តតាកែវ។

តាមរបាយការណ៍ដែលលោកប្រធានមណ្ឌលបង្ហាញឲ្យដឹងថា បច្ចុប្បន្នកុមារក្នុងមណ្ឌលទាំងអស់មានចំនួន៧៤នាក់ ស្រី៣៤នាក់។ កុមារស្នាក់នៅក្នុងមណ្ឌលមាន៥៦នាក់ ស្រី២៤នាក់។ កុមារសុំទៅបន្តការសិក្សាស្នាក់នៅខាងក្រៅមណ្ឌលមាន១៨នាក់ ស្រី១០។
លោកប្រធានមណ្ឌលបានបញ្ជាក់ថា ក្មេងៗមណ្ឌលកុមារកំព្រាខេត្តតាកែវមានការសិក្សាចាប់ពីថ្នាក់បឋមសិក្សា រហូតដល់ឧត្តមសិក្សា និងជំនាញវិជ្ជាជីវៈផងដែរ។

ថ្លែងក្នុងឳកាសនោះដែរ លោក លី សាវេត ប្រធានសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តមានប្រសាសន៍ថា មណ្ឌលកុមារកំព្រានេះហើយ ជាឪពុកម្តាយទី២របស់ក្មួយៗ ហើយសូមឲ្យក្មួយៗខិតខំប្រឹងប្រែងរៀនសូត្រទើបធ្វើឲ្យជីវិតសម្រាប់អនាគតមានពន្លឺរុងរឿង។ និងសូមកុំឲ្យពួកគាត់ដែលកំព្រារស់នៅក្នុងមណ្ឌលនេះមានការអន់ចិត្តថាខ្លួនគ្មានឪពុកម្តាយនឹងគេឲ្យសោះ គឺត្រូវគិតថា ខ្លួនបានចាប់យកសំណាងថ្មីមួយទៀតបន្ទាប់ពីឳពុកម្តាយបង្កើត។

សូមបញ្ជាក់ថា អំណោយរបស់ក្រុមការងារសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តតាកែវយកទៅប្រគាល់ក្មេងៗនោះមាន កាតាបសិក្សារួមជាមួយសម្ភារៈសិក្សាមួយចំនួន សំលៀកបំពាក់ និងថវិកាមួយចំនួនផងដែរ៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


