ព័ត៌មានជាតិ
ព្រះសង្ឃនិងសប្បុរសជន នាំយកអំណោយជូនពលរដ្ឋក្រីក្រជាង៣០០គ្រួសារ នៅសង្កាត់ចុងឃ្នៀស
ប្រជាពលរដ្ឋក្រីក្រជាងជាង៣០០គ្រួសារ នៅសង្កាត់ចុងឃ្នៀស ខេត្ដសៀមរាប បានទទួលអំណោយពីព្រះសង្ឃ និងសប្បុរសជនក្នុងអំឡុងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៥ខែតុលា ឆ្នាំ២០២០នេះ។

ព្រះតេជគុណ ឡាច លាង ព្រះអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការវត្ដពោធិវង្ស ក្រុងសៀមរាប ព្រះអង្គមានសង្ឃដីកាថា ដើម្បីឆ្លើយតបនឹងតម្រូវការបញ្ហាជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ ព្រះសង្ឃនិងសប្បុរសជន បានពាំនាំយកអំណោយនិងថវិកាមួយចំនួនចែកជូនប្រជាពលរដ្ឋទីទាល់ក្រចំនួន៣១២គ្រួសារ និងដល់ប្រជាការពារព្រមសមត្ថកិច្ច នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដើម្បីដោះស្រាយឲ្យទាន់ពេលវេលាក្នុងអំឡុងពេលដែលពួកគាត់កំពុងជួបមានបញ្ហាជំងឺកូវីដ១៩នេះ។

ព្រះអង្គបានបន្ដថា អំណោយនេះមិនច្រើនណាស់ណានោះទេ ប៉ុន្ដែអាចដោះស្រាយបានមួយគ្រាៗដែរ ព្រោះនៅពេលនេះប្រទេសកម្ពុជា ក៏ជួបគ្រោះទឹកជំនន់ និងមានវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ផងដែរ។ អំណោយទាំងនេះ ជាទឹកចិត្ដជ្រះថ្លាពីព្រះសង្ឃ និងសប្បុរសជននៅក្នុងស្រុក ដែលជាវប្បធម៌ចែករំលែក ខ្មែរជួយខ្មែរ។ ជាងនោះទៅទៀតការផ្ដល់អំណោយនេះ ក៏អាចជួយដោះបន្ទុកពីរាជរដ្ឋាភិបាល ដែលកំពុងខ្វះខាតថវិកាយកទៅជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ផងដែរ។ អំណោយដែលផ្ដល់ពីសប្បុរសជននិងព្រះសង្ឃនេះ រួមមានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស អាវភ្លៀង ថវិកានិងសម្ភារជាច្រើនទៀត។ ព្រះអង្គបានបានបន្ដថា ប្រជាពលរដ្ឋក្រីក្រនេះ មិនមែនមានតែក្នុងសង្កាត់ចុងឃ្នៀសនោះទេ គឺនៅតាមបណ្ដាស្រុកមួយចំនួនទៀត ក្នុងខេត្តមួយចំនួនទៀត ហើយព្រះអង្គក៏ត្រូវទៅចែកជូនពួកគាត់បន្ថែមទៀតដែរ។

ព្រះអង្គបន្ថែមថា រាជរដ្ឋាភិបាលមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់នោះឡើយ ព្រោះថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុកលំបាករបស់ប្រមុខរាជរដ្ឋាភិបាល។ ជាមួយគ្នានោះ សំណូមពរដល់សប្បុរសជន ក្រុមហ៊ុននានា សូមបន្តនូវប្រពៃណីចែករំលែកនេះ ទៅដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅតំបន់ផ្សេងៗទៀត ក្នុងអំឡុងពេលនេះអំឡុងជំងឺកូវីដ១៩ និងប្រជាពលរដ្ឋដែល ដែលរងផលប៉ះពាល់ ក្នុងពេលមានជំនន់ទឹកភ្លៀងនេះ។ ព្រះអង្គក៏បានអំពាវអោយប្រជាពលរដ្ឋចូលរួមទប់ស្កាត់ និងប្រយុទ្ធជំងឺឆ្លងកូវីដ១៩ផងដែរ៕
អត្ថបទ៖ គឿនវេត
សូមចុចអាន៖ អាជ្ញាធរបន្តធ្វើអនាម័យតាមដងផ្លូវនិងស្ពាន ដើម្បីចូលរួមថែរក្សាបរិស្ថានក្នុងមូលដ្ឋាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


