ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែតថា គុណធម៌របស់សមាជិកបក្សម្នាក់ៗ គឺជាកត្តាជោគជ័យរបស់បក្ស
លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ ក.២៦.១៣ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារនានា ដែលសម្រេចក្នុងឆ្នាំ២០២១ កន្លងមកនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្ត និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មការ ក.២៦.១៣ នៅទូទាំងប្រទេស។

ពិតណាស់ ទោះបីមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែអង្គការចាត់តាំងបក្សចំណុះគណៈកម្មការ ក.២៦.១៣ គ្រប់លំដាប់ថ្នាក់ ជាពិសេសអង្គការចាត់តាំងនៅតាមមូលដ្ឋាន បានបន្តបំពេញសកម្មការងារលើគ្រប់វិស័យបានជាប់ជាប្រចាំដូចភ្លៀងរលឹម ទាំងភារកិច្ចស្នូល និងកិច្ចការជីវភាពបក្ស ជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីក្នុងការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត បានឯកភាពចំពោះការដាក់ចេញនូវទិសដៅការងារសម្រាប់ឆ្នាំ២០២២នេះ ដែលជាឆ្នាំដ៏សំខាន់ពោរពេញដោយភារកិច្ចយ៉ាងមមាញឹកសម្រាប់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មការ ក.២៦.១៣ គ្រប់រូប ពីព្រោះទន្ទឹមនឹងការណ៍ ដែលកម្ពុជាត្រូវបំពេញភារកិច្ចក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជាក៏ត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលបានដំណើរការយ៉ាងទៀងទាត់ រាប់ចាប់តាំងពីអាណត្តិទី១ ក្នុងឆ្នាំ២០០២ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

លោក ហ៊ុន ម៉ាណែត “គុណធម៌របស់សមាជិកបក្សម្នាក់ៗ គឺជាកត្តាជោគជ័យរបស់បក្សយើង ដូច្នេះទោះក្នុងរូបភាពជាក្រុម ឬជាបុគ្គល យើងត្រូវបន្តធ្វើអំពើល្អបម្រើប្រជាជន ស្មោះត្រង់ជាមួយប្រជាជន និងនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ រួមទាំងការយកចិត្តទុកដាក់លើសុខទុក្ខ និងការជួយសម្រួលដោះស្រាយការលំបាកជូនអ៊ំពូមីងអតីតយុទ្ធជន ដើម្បីជាការតបស្នងសងគុណចំពោះពលិកម្មដែលពួកគាត់បានបំពេញក្នុងបុព្វហេតុជាតិ មាតុភូមិ”។
ទន្ទឹមនេះ ការចូលរួមចំណែកផ្សព្វផ្សាយ និងចែករំលែកអំពីស្នាដៃ និងសមិទ្ធផលនានារបស់បក្ស ក៏ដូចជារបស់ថ្នាក់ដឹកនាំ និងសមាជិកបក្ស ក៏ជាកិច្ចការសំខាន់ផងដែរ ដើម្បីធ្វើយ៉ាងឱ្យប្រជាជនយើងអាចសម្រេចចិត្តបានត្រឹមត្រូវដោយបន្តផ្តល់ទំនុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព និងនិរន្តរភាពនៃសន្តិភាពសម្រាប់អ្នកជំនាន់ក្រោយ ដូចប្រសាសន៍សម្តេចតេជោ ប្រធានគណបក្ស បានមានប្រសាសន៍ថា “គ្រប់កាលៈទេសៈណាក៏ដោយ គណបក្សប្រជាជនត្រូវតែឈ្នះ ដើម្បីបន្តដឹកនាំប្រទេស ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរាប់សិបឆ្នាំតទៅមុខទៀត”។

លោក ហ៊ុន ម៉ាណែត លើកឡើងដែរថា នៅចំពោះមុខការរាតត្បាតនៃជំងឺកូវីដ-១៩ ជាង២ ឆ្នាំកន្លងមកនេះ កម្ពុជាមានករណីឆ្លងជាង១២ ម៉ឺននាក់ ហើយករណីស្លាប់ជាង៣ពាន់នាក់ ប៉ុន្តែនៅចំពោះមុខស្ថានភាពដ៏គ្រោះថ្នាក់នេះ សម្តេចតេជោ ប្រធានគណបក្ស បានធ្វើការសម្រេចចិត្តដ៏ច្បាស់លាស់ និងត្រឹមត្រូវដាក់ចេញនូវវិធានការគ្រប់បែបយ៉ាងប្រកបដោយប្រសិទ្ធភាព ទាំងការទប់ស្កាត់, ការព្យាបាល និងការចាក់វ៉ាក់សាំង រហូតអាចអាចសង្គ្រោះអាយុជីវិតប្រជាជនយើងចាស់ក្មេងបានជាង១១ ម៉ឺននាក់ ពីមាត់ជ្រោះមរណៈ។ ទាំងនេះ មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែជាវីរភាពរបស់ សម្តេចតេជោ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។
លោក ហ៊ុន ម៉ាណែត អះអាងថា ទោះក្នុងកាលៈទេសៈស្មុគ្រស្មាញយ៉ាងណា ក៏សម្តេចអាចគ្រប់គ្រងស្ថានការណ៍ក្នុងការដឹកនាំបញ្ជា ដោយអាចធ្វើការសម្រេចចិត្តអារកាត់ ប្រកបដោយការពិចារណាវិនិច្ឆ័យគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព និងប្រកបដោយការទទួលខុសត្រូវ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


