ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន គ្រោងជួបសិស្សប្រឡងជាប់និទ្ទេស A នាថ្ងៃទី ២៨ កុម្ភៈ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអំពីគ្រោងជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់និទ្ទេស A នាចុងខែកុម្ភៈ ឆ្នាំ ២០២២នេះ។ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៧ នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ខាងមុខនេះ សម្ដេចនឹងជួបសំណេះ សំណាល ជាមួយសិស្សប្រឡងជាប់បាក់ឌុបនិទ្ទេស A នៅទូទាំងប្រទេសចំនួន ១,៧៥៣ នាក់ ហើយការជួបសំណេះ សំណាលនេះ គឺត្រូវធ្វើឡើងក្នុងរាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ខ្ញុំប្រកាសថា នឹងទទួលសិស្សនិទ្ទេស A នៅទីក្រុងភ្នំពេញ ហើយសុំប្រគល់ឲ្យអាជ្ញាធរខេត្តទាំងអស់ ចៅហ្វាយខេត្តមកទីនេះច្រើនណាស់ ខេត្តត្រូវទទួលខុសត្រូវលើការជូនកូនសិស្ស, រួមជាមួយឪពុក-ម្ដាយ ទៅទីក្រុងភ្នំពេញ ចេញថ្លៃសណ្ឋាគារអីខ្លួនឯងទៅ ព្រោះខេត្តមានលុយ»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


