ព័ត៌មានជាតិ
ពលរដ្ឋដែលរស់នៅជាមួយជំងឺអេដស៍៧ឆ្នាំ ប្រមាណ១០០គ្រួសារទទួលបានអំណោយ
បាត់ដំបង ៖ ប្រជាពលរដ្ឋដែលរស់នៅជាមួយជំងឺអេដស៍ អស់រយៈកាល៧ឆ្នាំមកហើយ ចំនួន១០០គ្រួសារ រស់នៅឃុំរការ បានមកទទួលបានអំណោយមនុស្សធម៌មួយចំនួនពីសប្បុរសជន នៅមន្ទីរពេទ្យបង្អែក ឃុំរកា ក្នុងស្រុកសង្កែ ដើម្បីបន្តការរស់រាន មានជីវិតទៅមុខទៀត កាលពីព្រឹកថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ២០២២។

លោកវេជ្ជបណ្ឌិត ស៊ូ សានិត អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា អំណោយនេះ គឺជាការចូលរួមចំណែករំលែកការលំបាកបងប្អូន ដែលកំពុងរស់នៅជាមួយមេរោគអេដស៍ ក្នុងពេលទើបតែទទួលរងផលប៉ះពាល់ដោយកូវីដ និងរួមចំណែក ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការឆ្លើយតបការងារអេដស៍ក្នុងសហគមន៍ តាមរយៈការកៀរគរធនធាន។

យ៉ាងណាមិញ គិតមកដល់បច្ចុប្បន្ននេះ បងប្អូនរងគ្រោះនៅឃុំរកា គឺបានរស់នៅជាមួយរោគអេដស៍៧ឆ្នាំមកហើយ ក្នុងនាមជាថ្នាក់ដឹកនាំសុខាភិបាល បានអំពាវនាវឲ្យបងប្អូនថែទាំសុខភាព លេបថ្នាំឲ្យបានទៀងទាត់ និងទប់ស្កាត់នឹងប៉ះពាល់បច្ចុប្បន្ន គឺជំងឺកូវីដ១៩។

អំណោយផ្តល់ជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបាន ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ម៉ាស់១ប្រអប់ សាប៊ូ សំលៀកបំពាក់ ថវិកា១ម៉ឺនរៀល និងអង្ករ២០គីឡូក្រាម៕
អត្ថបទ ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


