ព័ត៌មានជាតិ
មាតាបិតា និងបេក្ខជនយល់យ៉ាងណាខ្លះ ចំពោះការពន្យាពេលប្រឡងបាក់ឌុប?
ក្រសួងអប់រំយុវជន និងកីឡាបានប្រកាសពន្យាពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប ពីថ្ងៃទី២១និង២២ ខែធ្នូ ឆ្នាំ២០២០ ទៅធ្វើនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១វិញ ដោយសារព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។
ចំពោះការលើកពេលប្រឡងមួយដងជាពីរដងរបស់ក្រសួងអប់នេះ បានធ្វើឲ្យបេក្ខជនប្រឡងក៏ដូចជាអាណាព្យាបាលមួយចំនួនមានការគាំទ្រ និងខ្លះទៀតមិនឯកភាពទេ ដោយពួកគាត់គិតថា វាធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍និងទឹកចិត្តរបស់សិស្សដែលបានត្រៀមខ្លួនក្នុងការប្រឡង។

កញ្ញា សេង សុវណ្ណនីកា រៀននៅវិទ្យាល័យព្រែកដំបូកស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានបង្ហាញចំណាប់អារម្មណ៍ឲ្យដឹងថា «សម្រាប់ខ្ញុំ ការពន្យារពេលប្រឡងបាក់ឌុបនេះ ខ្ញុំមិនគាំទ្រទេ ព្រោះធ្វើឲ្យខ្ញុំខាតពេលវេលា ហើយចេះតែអូសបន្លាយពេលយូរទៅៗ។យ៉ាងណានេះជាការសម្រេចរបស់ក្រសួង ដោយសារក្រសួងបារម្ភពីការឆ្លងជំងឺកូវីដ១៩»។
ចំណែកកញ្ញា អ៊ីម ស្រីម៉ី រៀននៅសាលា វិទ្យាល័យហ៊ុនសែនអង្គស្នួលបានឲ្យដឹងដែរថា«ចំពោះខ្ញុំផ្ទាល់យល់ថា ការលើកថ្ងៃប្រឡងនេះក៏ជាការត្រឹមត្រូវម្យ៉ាងដែរ ព្រោះប្រទេសជាតិកំពុងជួបវិបិត្តដូចច្នេះហើយប្រជាជនក៏ដូចជាសិស្សា នុសិស្សគួរតែចូលរួមជាមួយរដ្ឋាភិបាល សហការគ្នាដើម្បីជៀសផុតពីវិបិត្ត(កូវីដ)នេះ»។

កញ្ញាបានបន្តថា«តែខ្ញុំក៏សង្ឃឹមថា នឹងគ្មានការលើកថ្ងៃប្រឡងទៀតនោះទេ ព្រោះអាចប៉ះពាល់យ៉ាងខ្លាំងដល់ទឹកចិត្តសិស្សដែលខំរៀន ក៏ដូចជាប៉ះពាល់ដល់ការសិក្សារបស់សិស្សប្អូនដែលត្រូវឡើងថ្នាក់ទី១២ថ្មីផងដែរ»។
រីឯអ្នកស្រី ចាន់ ធឿន រស់នៅភ្នំពេញដែលមានកូនប្រឡងបាក់ឌុបនៅឆ្នាំនេះដែរ បាននិយាយថា «សម្រាប់ខ្ញុំចង់ឲ្យក្រសួងរៀបចំការប្រឡងឲ្យបានឆាប់ៗដើម្បីឲ្យដឹងធ្លាក់ជាប់ ព្រោះសម័យកូវីដ១៩ខ្លាចមិនបានប្រឡង»។
អ្នកស្រីបានបន្តថា«ឥឡូវនេះក្រសួងបានកំណត់ច្បាស់លាស់ហើយប្រឡងនៅថ្ងៃទី១១ ខែមករាឆ្នាំក្រោយ តែសូមកុំឲ្យលើកពេលបន្តទៀតទៅបានហើយ»។
អ្នកស្រីតែងតែណែនាំដល់កូនឲ្យប្រឹងរៀន ទោះបីជារៀននៅផ្ទះក៏ដោយដើម្បីធ្វើយ៉ាងណាប្រឡងឲ្យជាប់ ដើម្បីឈានឆ្ពោះទៅរៀនបន្តនៅសាកលវិទ្យាល័យបន្តទៀត។
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានទទួលស្គាលថា មានការប៉ះពាល់ខ្លះដល់បេក្ខជនប្រឡង ព្រោះគាត់បានខំត្រៀមរួចរាល់ហើយស្រាប់តែលើកពេលប្រឡង។
យ៉ាងណាក៏ដោយ លោកបានបន្តថា«ក្រសួងក៏មិនចង់លើកពេលដែរ តែដោយសារជំងឺកូវីដ១៩មាន ការរាតត្បាតចូលសហគមន៍ទើបមានការពន្យាពេលនោះតែក្រសួងបានដាក់កាលបរិច្ចេទច្បាស់ លាស់ហើយប្រឡងនៅថ្ងៃទី១១មករាឆ្នាំក្រោយ»។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ថា «ក្រសួងអប់រំ យុវជន និងកីឡាយល់ច្បាស់ពីក្តីបារម្ភនេះ។ ក្រសួងសូមស្នើសិស្សានុសិស្ស និងបេក្ខជនប្រឡង និងមាតាបិតាទាំងអស់បន្តខិតខំប្រឹងប្រែងរៀនសូត្រ ថែរក្សាសុខភាព និងគាំទ្រគ្នាទៅវិញទៅមក ខណ:ពេលដែលកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងកូវីដ-១៩នៅឡើយ»។
លោកបានបន្តថា«ក្នុងន័យនេះ ក្រសួងនៅតែបន្តលើកកម្ពស់គុណភាពអប់រំ និងគុណភាពប្រឡងដើម្បីឆ្លើយតបនឹងតម្រូវការរៀន និងបង្រៀនក្មុងបរិបទកូវីដ-១៩»។
លោកបានបន្ថែមថា ក្នុងបរិបទកូវីដ-១៩ គោលបំណងធំ២សម្រាប់ការសិក្សាគឺ ឲ្យមានការរៀនសូត្រជាបន្ត និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩៕
អត្ថបទដោយ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


