ព័ត៌មានជាតិ
ចេតិយបុរាណ វត្តជេត្តពន មានអាយុជាង ៣០០ ឆ្នាំ
ចេតិយបុរាណដែលស្ថិតនៅក្នុងវត្ត ជេត្តពន ឬហៅ វត្តត្រី ភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម មានអាយុជាង ៣០០ ឆ្នាំ នៅតែជាទីសក្ការៈបូជារបស់មនុស្សជំនាន់ក្រោយ។

លោក ម៉ុល មុនី អតីតព្រះសង្ឃធ្លាប់បួសរៀននៅវត្តនេះ ៣ វស្សា បានរៀបរាប់ថា លោកបានដឹងពីប្រវត្តិវត្តនេះខ្លះៗ អំពីអ្នកធ្លាប់មានគុណចំពោះជាតិ និងកូនចៅជំនាន់ក្រោយ ក៏ដូចជាបានជួយកសាង ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងទីវត្ត សម្រាប់បន្តដល់កូនចៅជំនាន់ក្រោយឱ្យបានសិក្សារៀនសូត្រ មានតួនាទីខ្ពស់ក្នុងសង្គម។

លោកបានបញ្ជាក់ថា ចេតិយបុរាណបាន ដោយព្រះចៅអធិការ អង្គ ភឿ និងព្រះគ្រូធម្មវាចា ម៉ៅ ហៀង ដែលបានត្រួសត្រាយផ្លូវសម្រាប់ក្មេងជំនាន់ក្រោយ បានសិក្សារៀនសូត្រ និងមានតួនាទីខ្ពស់ក្នុងសង្គមរហូតមក។
ដើម្បីរំលឹកការដឹងគុណ ប្រជាជននៅភូមិបាននាំយកអដ្ឋិធាតុ របស់លោកទៅតម្កល់ទុកនៅចេតិយនេះ និងអដ្ឋិធាតុរបស់ប្រជាជនខ្មែរដែលបានស្លាប់ក្នុង ឆ្នាំ ១៩៧០ រហូតដល់ឆ្នាំ ១៩៧៥។

លោក ម៉ុល មុនី បញ្ជាក់ថា ចេតិយនេះមានអាយុកាលជាង ៣០០ ឆ្នាំមកហើយ មានភាពទ្រុឌទ្រោមខ្លាំង លោកសូមអំពាវនាវ ឱ្យមានការជួសជុល និងការជួយថែរក្សាឡើងវិញ។
អត្ថបទ៖ រុងរឿង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


